លោក ​ឃុន វណ្ណៈ បង្កើត Art home នៅផ្ទះដែលខ្លួនស្នាក់នៅ និងកំពុងថែរក្សាកងដៃបុរាណ៣គ្រឿង
  • ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
លោក ​ឃុន វណ្ណៈ បង្កើត Art home នៅផ្ទះដែលខ្លួនស្នាក់នៅ និងកំពុងថែរក្សាកងដៃបុរាណ៣គ្រឿង

ភ្នំពេញ៖ លោក ​ឃុន វណ្ណៈ បាន​បង្កើត​ Art home នៅក្នុងផ្ទះដែលខ្លួនរស់នៅតែម្តង ដែលស្ថិតនៅជាន់ទី៣ នៃអរគារកម្ពស់៥ជាន់ដ៏ចំណាស់មួយ នៅ​ផ្លូវ៩៣ សង្កាត់​មនោរម្យ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ។ លោក ឃុន វណ្ណៈ ដែល​ជា​សិល្បករ​ថតរូបផងនោះ បានតុបតែងផ្ទះស្នាក់នៅរបស់ខ្លួនដ៏ចំណាស់នេះ ដោយ​រូបថត ​រូប​វិចិត្រ រូប​ចម្លាក់ និង​វត្ថុ​បុរាណជាច្រើន។ ក្នុងចំនោមវត្ថុទាំង​នោះ ​មានភាជន៍​ គ្រឿងអលង្ការ ចម្លាក់ឈើ និង​វត្ថុ​ផ្សេង​ធ្វើ​អំពី​ឈើ ពិសេសគឺ ​លោក​ វណ្ណៈ ​កំពុង​រក្សា​ទុក​នូវកងដៃ ៣គ្រឿង ធ្វើ​អំពី​ស្ពាន់​។ លោក​ វណ្ណៈ​ មិន​ដឹង​​ថា តើកងដៃទាំង៣នោះ ​មាន​អាយុកាលប៉ុន្មានឆ្នាំហើយនោះទេ។ វាអាចមានអាយុ១០០ឆ្នាំ ឬ២០០ឆ្នាំផងក៏មិនដឹង។ ​កង់ដៃ​នេះ​មាន​១គូ ដែល​មាន​ក្បាច់​ដូច​គ្នា ហើយ​១គ្រឿង​​ទៀត ដែល​មាន​ក្បាច់​រាងសំបកខ្យង។ លោក វណ្ណៈ អះអាង​ថា កង់ដៃ​ទាំង៣នេះ​មិន​មែន​ដើម្បី​បំពាក់សព ពីព្រោះ​វា​​គ្មាន​ប្រហោង​ក្នុង​ទេ។ គាត់សន្និដ្ឋាន​ថា ជា​កង់ដៃ​ថ្វាយ​ទេព។

TTN-Free-Banner-In-Article-PC

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖

គ្រឿង​អលង្កា​រចាស់​ជាង​គេ​បំផុត ដែល​ត្រូវ​បាន​រក​ឃើញ គឺវា​នៅ​ប្រទេស​ក្រូអាស៊ី។ ត្រូវបាន​ឃើញ​វានាឆ្នាំ​១៨៩៩ ហើយ​វា​មាន​អាយុកាល ១៣០ ០០០ ឆ្នាំ។ គឺ​ជាកម្រង​ក្រចកសត្វឥន្ទ្រី ​ដែល​គេ​ពាក់។

សាធារណជន​អាចទៅ​ទស្សនា Art home ​បាន​រៀងរាល់​ថ្ងៃ ​ដោយ​ណាត់​មុន : ០៧៧ ២១ ២១ ៧៣ (Telegram WhatsApp) [email protected]។ ក៏​អាច​ជជែក​ក្នា​បាន​អំពី​​សិល្បៈ វប្បធម៌ និង​ប្រវត្តិសាស្ត្រ។ ក៏​អាច​ទិញ​រូប​ថត និង​រូប​វិចិត្របាន។ ក៏​អាច​ទទួល​ទានបាន​​ដែរ ​​: ថ្ងៃ​ត្រង់ម៉ោង១១កន្លះ ពេលល្ងាច​ម៉ោង៦កន្លះ។ រាល់ថ្ងៃ​អាទិត្យ​ អាច​ទស្សនា​ Art home បាន​ដោយ​សេរី ពី​ម៉ោង២រសៀល ដល់​ម៉ោង៧យប់

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

នាយយ៉ាន