- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:១៩ នាទី ព្រឹក

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំការប្រកួតប្រជែង គណិតវិទ្យា ថ្នាក់ជាតិដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ សម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ នៅថ្ងៃទី៦ កក្កដាខាងមុខ។ ការប្រកួតនេះ នឹងរៀបចំនៅវិទ្យាស្ថានជាតិអប់រំ ចាប់ពីម៉ោង៨ព្រឹកតទៅ។
បើតាមក្រសួងអប់រំ ការប្រកួតប្រជែងគណិតវិទ្យាដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងចូលរួម ពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន និងការសិក្សាស្រាវជ្រាវគណិតវិទ្យា។ ជាពិសេសតាមរយៈការបញ្ជាប ICT ទៅក្នុងការអប់រំគណិតវិទ្យា និងការអប់រំស្លែមនៅកម្ពុជា។
ការប្រកួតនេះ ផ្ដល់ឱកាសដល់សិស្សដែលកំពុងសិក្សាថ្នាក់ទី៧ ដល់ថ្នាក់ទី១២ នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។ សិស្សដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមប្រកួតនៅអគារ I មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យ ជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈតំណភ្ជាប់ https://forms.gle/SQZM4bQW1DpubzFD7 រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥៕