- ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន សរសើរកូនក្រុមមិនដាច់ពី មាត់ ចំពោះសមត្ថភាពដ៏ខ្លាំង ដែលអាចយកឈ្នះការប្រកួតទល់អ៊ុយរូហ្គាយ លទ្ធផល ១-០ នៅ zការប្រកួតជម្រុះដណ្តើមកៅអី World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ទោះបីជា ក្រុមគ្មានវត្តមានខ្សែប្រយុទ្ធ Lionel Messi និង Lautaro Martinez ព្រមទាំង Paulo Dybia ក្តី។
ជំនួបដ៏តានតឹងរបស់ក្រុមខ្លាំងប្រចាំទ្វីបអាម៉េរិកខាងត្បូងទាំង២ ធ្វើឡើងថ្ងៃទី២២ មីនា វេលាព្រឹកម៉ោងនៅកម្ពុជា ដោយក្នុងការប្រកួតនោះក្រុមទាំងសងខាង រក្សាលទ្ធផលស្មើ ០-០ នៅមុនពេលឈានចូលនាទី ៦៧ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Thiago Almada ស៊ុតបាល់ បញ្ចូលទីបើកការនាំមុខដល់ក្រុមអាហ្សង់ទីន។
មើលឃើញពីកម្លាំងចិត្ត និងការខិតខំរបស់ក្រុមកីឡាករវ័យក្មេង ទោះគ្មានវត្តមានកីឡាករ ជើងចាស់ប្រធានក្រុម Messi លោក Scaloni គ្រូបង្វឹក បានសរសើរមិនដាច់ពីមាត់ ការប្រឹង ប្រែងកីឡាករអាហ្សង់ទីនដែលដណ្តើមបានជ័យជម្នះ។ គ្រូបង្វឹកវ័យ ៤៦ឆ្នាំ និយាយ ដូច្នេះ ៖«ក្រុមជម្រើសជាតិ គឺជាក្រុមរួមរួបគ្នាមួយ នៅពេលដែលនរណាម្នាក់បាត់វត្តមាន អ្នកថ្មី នឹងត្រូវចូលមកជំនួស។ យើងបានបាត់វត្តមានកីឡាករសំខាន់បំផុតមួយរបស់យើង ប៉ុន្តែ នៅតែមានកីឡាករដ៏អស្ចារ្យចេញទៅប្រយុទ្ធលើទីលាន។ កម្រិតរបស់ក្រុមដែលត្រូវលេងគឺ តែងតែមានកម្រិតមួយត្រូវលើសពីកេរ្តិ៍ឈ្មោះបែបនេះ។»។
ដល់ពេលនេះក្រុមជម្រើសជាតិអាហ្សង់ទីន ម្ចាស់ពាន World Cup 2022 ជាក្រុមឈរកំពូល តារាងក្នុងការប្រជែងកៅអីទៅកាន់ World Cup 2026 ដែលធ្វើឡើងនៅប្រទេសអាម៉េរិក កា ណាដា និងម៉ិកស៊ិក។ ឆ្លងកាត់ ១៣ប្រកួត អាហ្សង់ទីនរកបាន ២៨ពិន្ទុ ដាច់ពីក្រុមលេខ ២ អេក្វាទ័រចំនួន ៦ពិន្ទុ ហើយការប្រកួតបន្ទាប់របស់អាហ្សង់ទីន នឹងត្រូវស្វាគមន៍ប្រេស៊ីល ដែលការប្រកួតធ្វើឡើងនៅក្នុងទីក្រុង Buenos Aires ថ្ងៃទី២៥ មីនា៕