លោក ស៊ឹម ម៉េងទ្រី យក​ប្រេងខ្យល់ ស្រាថ្នាំ និងផលិតផលខ្មែរច្រើនមុខទៀត ដាក់​លក់នៅ​បុណ្យ​ទន្លេ
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
លោក ស៊ឹម ម៉េងទ្រី យក​ប្រេងខ្យល់ ស្រាថ្នាំ និងផលិតផលខ្មែរច្រើនមុខទៀត ដាក់​លក់នៅ​បុណ្យ​ទន្លេ

តាកែវ៖ លោក ស៊ឹម ម៉េងទ្រី ស្ថាបនិកសិប្បកម្មខ្មែរម៉េងទ្រី៩៩៩ បានយកផលិត​ផល​របស់​ខ្លួន ដែលផ្សំចេញមើមរុក្ខជាតិ យកធ្វើជាប្រេងខ្យល់ ស្រាថ្នាំ និងម្សៅថ្នាំ ជាដើម មកដាក់ លក់​ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ស៊ឹម ម៉េងទ្រី ថ្លែងថា សិប្បកម្មរបស់ខ្លួន បានឈរជើងនៅលើទីផ្សារ ជិត ២ទសវត្សមកហើយ។

TTN-Free-Banner-In-Article-PC

វត្ថុធាតុដើមសំខាន់នៅក្នុងការផលិតប្រេងខ្យល់ដែលជាផលិតផលដ៏ល្បីប្រចាំសិប្បកម្មខ្លួន រួមមាន ក្រវាញ, ពន្លៃ និងប្រភេទប្រទាលជាច្រើនមុខទៀត។ លោក ស៊ឹម ម៉េងទ្រី ថ្លែងដូច្នេះ មុននឹងបន្តថា៖ «មកដល់ពេលនេះ ខ្ញុំគិតថាការប្រកួតប្រជែង វាមិនមែនជាបញ្ហារបស់យើងទេ ព្រោះការ​ប្រ​កួតប្រជែង គឺការធ្វើឱ្យល្អប្រសើរ។ អ៊ីចឹង យើងធ្វើតាំងពីអត់ទាន់មាន​សម្បក(វេចខ្ចប់) រហូតដល់មានសម្បក។ ហើយទាក់ទងនឹងការវេចខ្ចប់យើង ក៏មិនបាច់បរទេសទេ។ អ៊ីចឹងខ្ញុំធ្វើមកមិនសម្រាប់ប្រកួតប្រជែងទេ យើងធ្វើមកសម្រាប់បំពេញទីផ្សារវិញទេ។»។ 

សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះដូចតទៅ៖

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១-២២-២៣ មីនា ឆ្នាំ២០២៥ នៅបឹងតាកែវ ខេត្តតាកែវ ក្រោមប្រធានបទ គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

គឹម មករា