ក្រៅពីហាត់កីឡា កញ្ញា ឈឿង ស្រីម៉ាច ឆ្លៀត​យកផលិតផលស្នាដៃជនមានពិការ ដាក់​លក់ក្នុ​ងបុណ្យទន្លេ
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
ក្រៅពីហាត់កីឡា កញ្ញា ឈឿង ស្រីម៉ាច ឆ្លៀត​យកផលិតផលស្នាដៃជនមានពិការ ដាក់​លក់ក្នុ​ងបុណ្យទន្លេ

តាកែវ៖ កញ្ញា ឈឿង ស្រីម៉ាច បានដាក់ស្ដង់លក់ផលិតផល ដែលធ្វើឡើងពីក្រមា និង​សូត្រខ្មែរ ឆ្នៃចេញជាកាបូប ប្រដាប់ចងសក់ ដាក់លក់ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី​៩។  ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២១-២២-២៣ ឆ្នាំ២០២៥ នៅបឹងតាកែវ ទីរួមខេត្តតាកែវ។ កញ្ញា ស្រីម៉ាច គឺជាម្ចាស់មេដាយសំរឹទ្ធព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ លើវិញ្ញសាចោលស្នរ។ អត្ដពលិកប៉ារ៉ាឡាំពិក​រូប​នេះ បានចែកពេលវេលាច្បាស់លាស់ ដើម្បីហ្វឹកហាត់ និងមើលខុសត្រូវ​សិប្បកម្ម​ជនពិការ ។

TTN-Free-Banner-In-Article-PC


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

គឹម មករា