សម្ដេច ហ៊ុន ម៉ាណែត បង្កើតក្រុមអ្នកច្បាប់ផ្ទាល់ខ្លួន ជួយដល់ពលរដ្ឋ គ្មានលទ្ធភាពរកសេវាច្បាប់
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
សម្ដេច ហ៊ុន ម៉ាណែត បង្កើតក្រុមអ្នកច្បាប់ផ្ទាល់ខ្លួន ជួយដល់ពលរដ្ឋ គ្មានលទ្ធភាពរកសេវាច្បាប់
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM

ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបង្កើតក្រុមអ្នកច្បាប់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ) ដែលនៅចំណុះខុទ្ទកាល័យ នាយករដ្ឋមន្ត្រី។ ក្រុមអ្នកច្បាប់នេះ មានលោក ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធាន រួមទាំងមាន អនុប្រធាន សមាជិក៩នាក់ផ្សេងទៀត។

TTN-Free-Banner-In-Article-PC

យោងតាមសេចក្ដីសម្រេច ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែមករា ក.ច.ស.ធ អាចបង្កើតក្រុមកាងារចម្រុះ និងមានទីប្រឹក្សាមួយចំនួនបាន បន្ទាប់ពី ទទួល​បានគោលការណ៍ និងការឯកភាពពី សម្ដេច ហ៊ុន ម៉ាណែត។ 

ក.ច.ស.ធ មានតួនាទី ធ្វើជាសេនាធិការ របស់សម្ដេច ហ៊ុន​ ម៉ាណែត ពាក់ព័ន្ធនឹង​កិច្ច​ការងារ​ច្បាប់។ លើសពីនេះ ក.ច.ស.ធ មានភារកិច្ចចម្បងបែបនេះ៖ «សិក្សា អង្កេត​ស្រាវ​ជ្រាវ និងលើកយោបល់ពាក់ព័ន្ធ នឹងការស្នើសុំអន្តរាគមន៍ ជំនួយផ្នែកច្បាប់ ដល់ពលរដ្ឋ ដែល​ពុំមានលទ្ធភាព ពឹកពាក់សេវាវិជ្ជាជីវៈច្បាប់ ទៅតាមបទបញ្ជាសម្ដេច ហ៊ុន​ ម៉ាណែត»។

ក្រៅពីនេះ គឺបំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់នាយករដ្ឋមន្ត្រី។ ចំពោះ បែបបទការងារ រចនាសម្ព័ន្ធ និងបទបញ្ជាផ្ទៃក្នុង សម្រាប់ដំណើរការងារ ក.ច.ស.ធ ត្រូវរៀបចំដោយខ្លួនឯង។ នេះបើតាមសេចក្តីសម្រេចដដែល៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី