កីឡដ្ឋាន Barca តម្លៃ ១,៦១លានដុល្លារ ជួសជុលមិនទាន់ពេល​កំណត់
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
កីឡដ្ឋាន Barca តម្លៃ ១,៦១លានដុល្លារ ជួសជុលមិនទាន់ពេល​កំណត់

គ្រោងការជួសជុលកីឡដ្ឋាន Camp Nou ដែលមានតម្លៃ ១,២៥លានអឺរ៉ូ (១,៦១​លានដុល្លារ) បន្តពន្យារពេល ការវិលត្រលប់របស់ក្រុម Barcelona ខណៈការជួសជុល ធ្វើ​ទាន់រួចរាល់តាមពេលវេលាកំណត់​ ក្នុងរដូវកាល ២០២៥-២៦ នោះឡើយ។ ក្លិប Barcelona នឹងត្រូវបន្តប្រើប្រាស់កីឡដ្ឋាន Olimpic Lluis Companys យូជាងនេះតទៀត។

TTN-Free-Banner-In-Article-PC

ក្លិប Barcelona កំពុងសម្លឹងការប្រើប្រាស់កីឡដ្ឋានជំនួសទឹកដីដើម សម្រាប់រដូវកាលទី២ ជំនួសឱ្យកីឡដ្ឋាន Camp Nou ដែលជួសជុលមិនទាន់រួចតាមពេលវេលាដែលបាន​កំណត់​។ បើតាមការចុះផ្សាយរបស់កាសែត The Athletic ក្លិបបានផ្ញើសារ ប្រាប់សមាជិកក្លិបថា ពួកគេនឹងបន្តប្រើប្រាស់កីឡដ្ឋាន Olimpic Lluis Companys សម្រាប់រដូវកាលបន្ទាប់ ដែលជាទីតាំងធ្លាប់រៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៩២។

បំណងចង់វិលត្រឡប់ទៅការប្រកួតក្នុងកីឡដ្ឋាន Camp Nou របស់ក្លិប Barca ត្រូវបរាជ័យ​។ បើទោះជាគម្រោងជួសជុលកីឡដ្ឋាន Camp Nou នេះ​ មិនបាន​បញ្ជាក់អំពីកាលកំណត់​ជាក់លាក់ជាថ្មី ​រហូតដល់ឆ្នាំ២០២៦ ប៉ុន្តែក្លិប Barca នៅតែសង្ឃឹមថា ​នឹងអាចត្រឡប់ទៅ​រៀបចំការប្រកួតនៅលើទឹកដីដើមរបស់ពួកគេ ក្នុងរដូវកាលនេះឱ្យខានតែបាន។ បើ​ប្រកួត​លើទឹកដីដើម នោះក្លិបជើងខ្លាំងអេស្ប៉ាញ នឹងត្រូវប្រកួតស្របពេលកីឡដ្ឋាន​កំពុងជួស​ជុល​កែលម្អ ខណៈក៏ត្រូវកាត់បន្ថយចំនួនអ្នកគាំទ្រចូលទស្សនា។

យ៉ាងណាមិញក្លិប Barcelona មកដល់ពេលនេះក៏សម្រេចចិត្តមិនវិលត្រឡប់​ទៅកីឡដ្ឋាន​ដើម បន្ទាប់ពីលេចធ្លាយវីដេអូ នៃគម្រោងជួសជុសមកដល់សព្វថ្ងៃ គឺកំពុងតែជួបប្រទះ​បញ្ហាយឺតពេល មិនទាន់ពេលវេលាកំណត់។

ដោយឡែកការប្រើប្រាស់កីឡដ្ឋានជំនួស នៅកីឡដ្ឋាន Lluis Campanys កាន់តែយូ ក្លិប Barca ក៏នឹងប្រឈមមុខខាតបង់ប្រាក់កាន់តែច្រើន បើប្រៀបធៀបទៅនឹងកីឡដ្ឋាន Camp Nou ដែលកំពុងជួសជុល ក៏មានទំហំផ្ទុកមនុស្សប្រហាក់ប្រហែលគ្នា។ 

កាលពីរដូវកាលមុន ក្លិប Barcelona ទទួលបានប្រាក់ចំណេញពីការប្រកួតក្នុងកីឡដ្ឋាន Camp Nou ប្រមាណ ៩៧,៩លានដុល្លារ ដែលនេះក៏ជាទំហំដែលពួកគេនឹងខាតបង់ក្នុងរដូវកាលនេះ៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង