កម្មករ​ ១ម៉ឺន៥ពាន់នាក់​ មមាញឹក​សាងសង់ព្រលានយន្តហោះថ្មី​ ដើម្បីដាក់ឱ្យប្រើប្រាស់នៅខែកក្កដា
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
កម្មករ​ ១ម៉ឺន៥ពាន់នាក់​ មមាញឹក​សាងសង់ព្រលានយន្តហោះថ្មី​ ដើម្បីដាក់ឱ្យប្រើប្រាស់នៅខែកក្កដា

បច្ចុប្បន្ន​នេះ​ កម្មករចំនួន​ ១ម៉ឺន៥ពាន់នាក់​ កំពុងសាងសង់​អាកាសយានដ្ឋាន​អន្តរជាតិតេជោ។ គិតមកដល់ពេលនេះ​ អាកាសយានដ្ឋាននេះ​ សាងសង់បាន​ ៩៥ភាគរយ​ ដែលមានវិស្វករខ្មែរចំនួន​ ២០០នាក់​ និងកម្មករជាពលរដ្ឋរស់នៅតំបន់ជិតអាកាសយានដ្ឋាន។ បើ​តាម លោក​ ឆារស៍​ វ៉ាន់​ អភិបាលនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ​ អាកាសយានដ្ឋាននេះ ​​ គ្រោងដាក់ដំណើ​រការនៅខែកក្កដាខាងមុខ។

TTN-Free-Banner-In-Article-PC

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖

គម្រោង​​​សាង​សង់​​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​បើ​ក​ការដ្ឋាន​កាលពីឆ្នាំ​២០១៨ គ្រោង​បញ្ចប់​ការសាងសង់ដំណាក់កាលទី១ និង​បើកដំណើរ​ការ​នៅខែកក្កដា ឆ្នាំ​២០២៥នេះ។ អាកាសយាន​ដ្ឋាន​អន្តរជាតិ​តេជោនេះ សាងសង់​លើ​ផ្ទៃដី ២៦០០ហិកតា និង​ជា​អាកាសយាន​ដ្ឋាន​ធំជាង​គេ​នៅ​កម្ពុជា។

មិនត្រឹម​បម្រើ​វិស័យ​អាកាសចរណ៍​នោះទេ​ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ នឹងក្លាយ​ជា​មជ្ឈមណ្ឌល​ទទួល​ទេសចរ​ សម្រាប់ដំណើរកម្សាន្ត​ ជាពិសេស​ជាកន្លែង​ផ្លាស់ប្ដូរ​ជើងហោះហើរដ៏ធំមួយ។ នេះជាការលើកឡើងរបស់លោក​ ឆារស៍​ វ៉ាន់​ អភិបាលនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ 

ជាមួយគ្នា​នេះ​ ក្នុងបរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ ក្រុមហ៊ុនសាងសង់នឹងរៀបចំភូមិវប្បធម៌សម្រាប់ទេសចរទស្សនាផងដែរ។ ក្រៅពីនេះ​ ក្នុងអាកាសយានដ្ឋាននេះ​ ក៏មានចម្លាក់បដិមាប្រមាណ​ ២០០​ ដែលបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ