ស្លៀកក្បិនឈរមើល «សមរាត្រី» នៅអង្គរ ជាក្តីសុបិនក្លាយជាការពិតរបស់ស្ត្រីវ័យ៧០ឆ្នាំមួយរូប
- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី ព្រឹក

អ្នកស្រី សុខ សុភាព ទេសចរពីរាជធានីភ្នំពេញ ទៅទស្សនាសមរាត្រី នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
សៀមរាប៖ ក្តីស្រមៃមកទស្សនា «សមរាត្រី» នៅប្រាសាទអង្គរវត្ត ឱ្យបានម្ដងក្នុងមួយជីវិត អ្នកស្រី សុខ សុភាព បានសម្រេចនូវក្តីស្រមៃនេះនៅក្នុងវ័យជិត៧០ឆ្នាំ។ ការណ៍ដែលបានមកទស្សនា «សមរាត្រី» ដោយផ្ទាល់នៅលើទឹកដីអង្គេរនេះ បានធ្វើឱ្យអ្នកស្រី សុភាព សប្បាយចិត្ត រំភើប និងស្ងើចដល់ស្នាដៃបុព្វបុរសខ្មែរ។ ជាអ្នកសិល្បៈបុរាណ ក្នុងវង់ភ្លេងមហោរីមួយរូប និងស្រឡាញ់សម្លៀកបំពាក់ប្រពៃណី អ្នកស្រី សុភាព បានស្លៀកក្បិន មកទស្សនាអង្គរទៀតផង ដើម្បីបង្ហាញពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមានតាំងបុរាណកាលមក ឱ្យសាធាណជនបានស្គាល់ និងបានឃើញ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូដូចខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: