«កំពតសង្ក្រាន្តឆ្នាំ២០២៥» អបអរចូលឆ្នាំខ្មែរ និង​សមិទ្ធផលថ្មីៗរបស់​ខេត្ត​កំពត
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
«កំពតសង្ក្រាន្តឆ្នាំ២០២៥» អបអរចូលឆ្នាំខ្មែរ និង​សមិទ្ធផលថ្មីៗរបស់​ខេត្ត​កំពត
រូបភាពពីរដ្ឋបាលខេត្តកំពត។

ក្នុង​ឱកាសពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃ​ណីខ្មែរ នៅ​ថ្ងៃទី​១៤-១៦ មេសាខាង​មុខ ​រដ្ឋបាល​ខេត្ត​កំពត នឹង​រៀបចំ​ព្រឹត្តិការណ៍​«កំពតសង្ក្រាន្តឆ្នាំ២០២៥»។ បើតាម​រដ្ឋបាលខេត្ត​កំពត ក្នុង​ព្រឹត្តិការណ៍នេះ មាន​កម្មវិធី​កម្សាន្ត​សប្បាយជាច្រើន រួមទាំង​ពិធីស្រង់ព្រះ។

TTN-Free-Banner-In-Article-PC

ព្រឹត្តិការណ៍«កំពតសង្ក្រាន្តឆ្នាំ២០២៥» រៀបចំ​ឡើង​ដើម្បី​ស្វាគមន៍ឆ្នាំថ្មី និង​ស្រូបទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាលេងកម្សាន្តខេត្តកំពត។ «កំពតសង្ក្រាន្តឆ្នាំ២០២៥» នឹង​មាន​ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគំតន្ត្រីខ្នាតធំ ពិធីស្រង់ព្រះ រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ។

បើតាម​រដ្ឋបាលខេត្ត​កំពត ការ​រៀបចំ​ព្រឹត្តិការណ៍នេះ ក៏ដើម្បី​ចូលរួម​អបអរសាទរសមិទ្ធផលថ្មីៗ មានដូចជាសេះសមុទ្របាញ់ទឹក នាឡិកាយក្ស និងសួនបាញ់ទឹករាំតាមចង្វាក់ភ្លេង លម្អដោយភ្លើងពណ៌នៅព្រែកកំពង់បាយ។ ដើម្បីចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ព្រឹត្តិការណ៍ខាង​លើ រដ្ឋបាល​ខេត្ត​កំពត អំពាវនាវដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ឱ្យ​បាន​ច្រើន​កុះករ៕ 

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ