កុមារ និងស្រ្តីជាង១០ម៉ឺននាក់ បានពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងខែកុម្ភៈ
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
កុមារ និងស្រ្តីជាង១០ម៉ឺននាក់ បានពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងខែកុម្ភៈ

ភ្នំពេញ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កុមារ និងស្រ្តីមានផ្ទៃពោះជាង១០ម៉ឺននាក់បានពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។

TTN-Free-Banner-In-Article-PC

មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញតួលេខថា កុមារឈឺចំនួន ៩ ២៥២២នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ៗ ចំនួន ១៥ ៨៩៩ នាក់ និងកុមារមានជំងឺគ្រុនឈាមចំនួន ១៨០នាក់  បានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ 

កុមារចំនួន ២៨៧៤នាក់ ត្រូវបានទទួលការវះកាត់ និងកុមារចំនួន ៩៧នាក់ វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាប។ 

ជាមួយគ្នានេះ ស្រ្តីមានផ្ទៃពោះចំនួន ៨ ៧៤៧នាក់ បានមកពិនិត្យតាមដាន និងព្យាបាល ។ រីឯស្រ្តីដែលបានសម្រាលកូនមានចំនួន ១ ៤៩៨ នាក់។ សូមបញ្ជាក់ថា រាល់ការពិនិត្យ និងព្យាបាលទារក កុមារ ស្រ្តីមានផ្ទៃពោះទាំងនេះ នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប គឺធ្វើឡើងដោយមិនគិតថ្លៃ មិនរើសអើង គុណភាព និងប្រកបដោយវិជ្ជាជីវៈ៕


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី