ព្រះអង្គម្ចាស់រជ្ជទាយាទប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃ
  • ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:០០ នាទី ល្ងាច
ព្រះអង្គម្ចាស់រជ្ជទាយាទប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃ

ភ្នំពេញ៖ ព្រះអង្គម្ចាស់ Guilaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ដោយអមដំណើរដោយលោក Xaviver Bettel រដ្ឋមន្រ្តីការបរទេស  រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី ២៩ ខែមីនា ។

TTN-Free-Banner-In-Article-PC

បើតាមក្រសួងការបរទេស ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទប្រទេសលុចសំបួ គឺជាការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងលុចសំបួ។

ក្នុងព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ នឹងមានជំនួបទ្វេភាគីជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងរំពឹងពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត៕  

 


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី