មិន​ខុស​ពី​ឆ្នាំមុនឡើយ! រដ្ឋបាលខេត្ត​ស្ទឹងត្រែង នឹងរៀបចំសង្រ្កាន្តរយៈពេល៣ថ្ងៃ
  • ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:១០ នាទី យប់
មិន​ខុស​ពី​ឆ្នាំមុនឡើយ! រដ្ឋបាលខេត្ត​ស្ទឹងត្រែង នឹងរៀបចំសង្រ្កាន្តរយៈពេល៣ថ្ងៃ

ភ្នំពេញ៖ សង្រ្កាន្តខេត្តស្ទឹងត្រែង នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅទីរួមក្រុងស្ទឹងត្រែងមុខសាលាខេត្ត។ ព្រឹត្តិការណ៍នេះ រៀបចំ​ក្នុងគោលបំណងថែរក្សាបានប្រពៃណី ទំនៀមទម្លាប់​របស់ខ្មែរ ក៏ដូចជាដើម្បីស្វាគមន៍អបអរសាទរទេវតាឆ្នាំថ្មី។

TTN-Free-Banner-In-Article-PC

​ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសរៀបចំឡើងរយៈពេល៣ថ្ងៃ អមជាមួយក្បួនដង្ហែសង្រ្កាន្ត ពីរង្វង់មូលព្រះភិរុណ ដល់មុខសាលាខេត្តស្ទឹងត្រែងផងដែរ។ ជាមួយគ្នានេះ ក្នុងព្រឹត្តិការណ៍សង្រ្កាន្ត ក៏មានលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និង​ប្រគំ​តន្ត្រីសម័យ-បុរាណ។

រដ្ឋបាល​ខេត្តស្ទឹងត្រែង បានអំពាវនាវ​ដល់​ពលរដ្ឋ និង​ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយរីករាយឱ្យ​បានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ ពិសេសសក្តានុពលនៃ ខេត្តតនៅភាគឦសាន្តមួយនេះ។ ក្រៅពីនោះ រដ្ឋបាលខេត្តស្ទឹងត្រែង ក៏កំពុងជំរុញអាជីវករក្នុងវិស័យទេសចរណ៍ ព្រមទាំងកសិ-ទេសចរណ៍ ឱ្យពង្រីកសក្តានុពលទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរនាថ្ងៃចូលឆ្នាំខាងមុខ៕

ក្បួនដង្ហែសង្រ្កាន្តខេត្តស្ទឹងត្រែង


អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ