សត្វរនាលពណ៌ និង​ក្រសារប្រផេះប្រមាណ២៨០ក្បាល ក្នុងតំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បាន​ញាស់​ចេញពី​សំបុក
  • ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:១០ នាទី រសៀល
សត្វរនាលពណ៌ និង​ក្រសារប្រផេះប្រមាណ២៨០ក្បាល ក្នុងតំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បាន​ញាស់​ចេញពី​សំបុក

ភ្នំពេញ៖ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​ជម្រក​សត្វ​ស្លាប់​រាប់ម៉ឺន​ក្បាល​គួរ​ជាទី​គយគន់​បំផុត​នា​ខេត្តតាកែវ​។ ចាប់តាំងពី​ឆ្នាំ​២០០១ រហូតទល់​ឆ្នាំ​២០២៥​នេះ ក្នុង​តំបន់​ការពារ​ដី​សើម​នេះ​មាន​វត្តមាន​សត្វ​ស្លាប​ជាច្រើនប្រភេទកំពុងរស់នៅ រួមមាន សត្វចង្កៀលខ្យង សត្វរនាលពណ៌ សត្វក្រសារប្រផេះ សត្វក្រសារធ្នង់ សត្វខ្វែក និងសត្វកុក។

TTN-Free-Banner-In-Article-PC

តំបន់ការពារទេសភាព ត្រូវបានកត់សម្គាល់ថា ជាតំបន់ដែលសមស្រប និងអំណាយផលសម្រាប់ការរស់នៅ និងបន្តពូជរបស់សត្វស្លាប។ ជាមួយគ្នានេះ កូនសត្វរនាលពណ៌ប្រមាណ ១៥០ក្បាល និងសត្វក្រសារប្រផេះប្រមាណ១៣០សប្បុក បានញាស់ចេញពីសំបុក តែពុំទាន់អាចហើរបានឡើយ។

ទន្ទឹមនឹងនោះ សត្វក្រសារធ្នង់ សត្វខ្វែក សត្វកុក ក៏កំពុងក្រាបពង និងកាច់សប្បុកផងដែរ។ បន្ថែមពីនេះ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ តំបន់ការពារទេសភាពព្រែកល្ពៅ ជាតំបន់ដែលមានសត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅ។ ទីតាំងបឹងព្រែកល្ពៅ ជាតំបន់ដីសើម ដែលសម្បូរដោយប្រភពចំណី ជម្រកដ៏មានសុវត្ថិភាព សម្រាប់សត្វស្លាបទឹកពងកូន និងបន្តពូជនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានតំបន់ចំនួន៣ដែលត្រូវបានកត់សម្គាល់ថា ជាតំបន់ដែលសមស្រប និងអំណាយផលសម្រាប់ការរស់នៅ និងបន្តពូជរបស់សត្វស្លាប។ តំបន់ការពារធម្មជាតិ និងអភិរក្សដែលគេសង្កេតឃើញថា សម្បូរទៅដោយសត្វស្លាបរស់នៅច្រើននោះ មានដូចជាតំបន់ព្រែកទាល់ ស្ថិតក្នុងខេត្តបាត់ដំបង, តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ក្នុងខេត្តព្រៃវែង និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ៕

 


អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ