«​កោះកុងសង្ក្រាន្ត​​» ត្រៀមខ្លួន​បម្រើ​ភាព​រីករាយ​៣ថ្ងៃ​នាឱកាស​អបអរ​បុណ្យចូលឆ្នាំថ្មី
  • ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:០០ នាទី ព្រឹក
«​កោះកុងសង្ក្រាន្ត​​» ត្រៀមខ្លួន​បម្រើ​ភាព​រីករាយ​៣ថ្ងៃ​នាឱកាស​អបអរ​បុណ្យចូលឆ្នាំថ្មី
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តកោះកុង

ភ្នំពេញ៖ រដ្ឋបាល​ខេត្តកោះកុង នឹង​រៀបចំ​ព្រឹត្តិការណ៍ «​កោះកុង​សង្ក្រាន្ត​» រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​។ ព្រឹត្តិការណ៍​«​កោះកុង​សង្ក្រាន្ត​» នេះ នឹង​ផ្សព្វផ្សាយ​​សក្ដានុពល​ទេសចរណ៍​របស់​ខេត្តកោះកុង និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយជាពិសេស​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​ផ្ដល់ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​នាំ​ចំណូល​សេដ្ឋកិច្ច​ដល់​ខេត្តកោះកុង​ផងដែរ​។​

TTN-Free-Banner-In-Article-PC

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខនេះ រដ្ឋបាលខេត្តកោះកុង នឹង​រៀបចំ​ព្រឹត្តិការណ៍ «​កោះកុងសង្ក្រាន្ត​ ​» ​នៅសួនច្បារ​មុខ​សាលាខេត្ត បរិវេណវត្តទេពនិមិត្ត។  ព្រឹត្តិការណ៍​នេះ នឹងមាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ដល់​ភ្ញៀវទេសចរ និងអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ។  ក្នុង​ព្រឹត្តិការណ៍​នេះ មានកម្ម​វិធី​ជាច្រើន រួមមាន​កម្មវិធី​តាម​បែប​សាសនា ការលេង​ល្បែង​ប្រជាប្រិយ ការតាំងពិព័រណ៍​ផលិតផល​របស់​ពលរ​ដ្ឋ​តាម​ស្រុក​នានា ជាពិសេស​ការប្រគំ​តន្ត្រី​ផងដែរ​។

រដ្ឋបាលខេត្តកោះកុង លើកទឹកចិត្តដល់ពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីរួមគ្នា​លើក​តម្កើង​វប្បធម៌ប្រពៃ​ណីខ្មែរ ជាពិសេសបង្កើតអនុស្សាវរីយ៍ផងដែរ។​ រដ្ឋបាលខេត្ត កំពុង​រៀបចំ​តុបតែង សណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងសន្តិសុខ ដើម្បី​ទាក់ចិត្ត​ទេសចរ និង​ពលរដ្ឋ​ឱ្យ​ទៅ​កម្សាន្ត​។ សូមជម្រាបថា ព្រឹត្តិការណ៍ រដ្ឋបាលខេត្ត បាន​ត្រៀមកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ការពារ​សន្តិសុខ​ផងដែរ​៕


អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ