- ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១២:១៩ នាទី រសៀល

ប្រទេសលុចសំបួ នឹងផ្តល់ថវិកាជំនួយ ចំនួន២លានអឺរ៉ូ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ នៅកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣១ ខែមីនា របស់អាជ្ញាធរមីនកម្ពុជា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយនេះ នឹងធ្វើឡើងរវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជ (UNDP) នៅរសៀលថ្ងៃទី១ ខែមេសា នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
អាជ្ញាធរមីនកម្ពុជា បញ្ជាក់បន្ថែមថា លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន នឹងធ្វើជាអធិបតីក្នុងពិធីនេះ។
សម្រាប់អាជ្ញាធរមីនកម្ពុជា ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផលនៃការបោសសម្អាតមីន ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិ ក្នុងការឆ្លើយតបនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់៕
អ្នកសរសេរអត្ថបទ
