អាជ្ញាធរជាតិអប្សរា បើកឱ្យទេសចរ ចេញ-ចូលប្រាសាទអង្គវត្ត តាមខ្លោងទ្វារខាងកើតឡើងវិញ
  • ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:១៩ នាទី រសៀល
អាជ្ញាធរជាតិអប្សរា បើកឱ្យទេសចរ ចេញ-ចូលប្រាសាទអង្គវត្ត តាមខ្លោងទ្វារខាងកើតឡើងវិញ
ផ្លូវថ្មើរជើងចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើត។ រូបភាព៖ ស៊ុល រ៉វី

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបើកឱ្យប្រើប្រាស់ឡើងវិញ ផ្លូវចេញ-ចូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី៣១ ខែមីនាតទៅ។ ការបើកឡើងវិញនេះ ដើម្បីលើកតម្លៃ ផ្ដល់បទពិសោធថ្មី និងថែរក្សាសុវត្ថិភាពបន្ថែម សម្រាប់ការថ្មើរជើងរបស់ទេសចរចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងកើតនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃចន្ទនេះ។ 

គួរបញ្ជាក់ថា ច្រកខាងកើតប្រាសាទអង្គរវត្ត មានផ្លូវពីរដោយមួយសម្រាប់ថ្មើរជើង នៅផ្នែកខាងត្បូង នៃច្រកខាងកើតនេះ និងមួយខ្សែទៀតជាផ្លូវដី នៅផ្នែកខាងកើត នៃច្រកខាងកើតនេះ ជាផ្លូវប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារៈ ឬករណីចាំបាច់ផ្សេងៗប៉ុណ្ណោះ របស់ក្រុមការងារអាជ្ញាធរជាតិអប្សរា៕

TTN-Free-Banner-In-Article-PC


 ផែនទីផ្លូវដើរចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើត។ រូបភាព៖ អាជ្ញាធរជាតិអប្សរា


ផ្លូវថ្មើរជើងចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើត។ រូបភាព៖ ស៊ុល រ៉វី 


ផ្លូវថ្មើរជើងចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើត។ រូបភាព៖ ស៊ុល រ៉វី 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី