ក្រុមហ៊ុន Smart Axiata ទទយលបានពានរង្វាន់ «បរិយាបន្នឌីជីថល» ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards
  • ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:១០ នាទី រសៀល
ក្រុមហ៊ុន Smart Axiata ទទយលបានពានរង្វាន់ «បរិយាបន្នឌីជីថល» ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ក្រុមហ៊ុន Smart Axiata ទទួលបាននូវពានរង្វាន់ពីកម្មវិធី AmCham CSR Excellence Award ជាថ្មីម្ដងទៀត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាតាមរយៈសមិទ្ធផលនៃការចូលរួមរបស់ក្រុមហ៊ុនក្នុងការជ្រោមជ្រែងលើផ្នែកបរិយាប័ន្នឌីជីថល។

ការប្រគល់ពានរង្វាន់ «បរិយាបន្នឌីជីថល» នេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ដោយមានវត្តមានពីក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុននាំមុខនៅប្រទេសកម្ពុជាជាច្រើនទៀត បានចូលរួមជាសក្ខីភាព ក្នុងការទទួលស្គាល់ពីកិច្ចខិតខំរបស់ក្រុមហ៊ុន Smart លើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់គម្លាតនៅក្នុងវិស័យអប់រំ ក៏ដូចជាភ្ជាប់ទំនាក់ទំនងនៅក្នុងវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរលូន។

ពានរង្វាន់នេះ ជាការស្ងើចសសើរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រុមហ៊ុន Smart ជាមួយនឹង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ ក្រុមហ៊ុន Smart Axiata បាន និងបន្តជំរុញការសិក្សាថ្នាក់ជាតិតាមរយៈឌីជីថល ដើម្បីលើកម្ពស់ការអភិវឌ្ឍរបស់សហគមន៍ប្រកបដោយចីរភាព។

លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ «សម្រាប់ Smart Axiata ផ្ទាល់ យើងតែងតែជឿជាក់ថាការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យអប់រំនឹងនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។ បេសកកម្មរបស់យើងគឺ លើសពីការភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា ហើយយើងនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់សង្គមជាតិតាមរយៈការផ្ដួចផ្ដើមបង្កើតនូវនវានុវត្តន៍ថ្មីៗ ខាងផ្នែកសេវាកម្ម ក៏ដូចជាសកម្មភាពជ្រោមជ្រែងលើវិស័យអប់រំជាច្រើនទៀតផងដែរ។»



កិច្ចផ្ដួចផ្តើមមួយនេះ គឺស្របតាមសសរស្ដម្ភចីរភាព «ជំរុញសង្គមឌីជីថល» របស់ Smart ដែលក្រុមហ៊ុនបានចូលរួមអនុវត្តសកម្មភាពក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ជូននូវដំណោះស្រាយបច្ចេកវិទ្យាជឿនលឿន និងអាចប្រើប្រាស់បានដោយយុវជនមកពីគ្រប់មជ្ឈដ្ឋាន។

តាមរយៈការសហការនេះ Smart បានចូលរួមគាំទ្រលើសកម្មភាពចម្បងចំនួនពីរ រួមមាន ការផ្ដល់កញ្ចប់ទិន្នន័យបន្ថែម 1GB ជូនអតិថិជនដែលប្រើប្រាស់គម្រោង ‘Smart Laor!’ ដែលអាចស្នើសុំបាននៅលើ SmartNas App។ ការបន្ថែមជូននេះ ត្រូវបានសាកល្បងឡើងនៅវិទ្យាល័យ ហ៊ុនសែន សេរីភាព ដោយមានគម្រោងក្នុងការពង្រីកវិសាលភាពនៃការផ្ដល់ជូននេះទៅកាន់សាលារៀនផ្សេងៗទៀតឱ្យបានកាន់តែច្រើនឡើង។



ចំណែកឯសកម្មភាពគាំទ្រចម្បងទីពីរ គឺការផ្ដល់ជូនសេវាអ៊ីនធឺណិតក្នុងតម្លៃសមរម្យតាមរយៈ “Digital Learning Add-Ons”  ទៅកាន់អតិថិជនដែលជាអ្នកសិក្សាទាំងអស់។ កញ្ចប់សេវាអុីនធឺណិតទាំងនេះមានតម្លៃទាបជាងការប្រើប្រាស់សេវាអ៊ីនធឺណិតធម្មតា ហើយការផ្ដល់ជូននេះក៏ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង សម្រាប់វេទិកាអនឡាញរបស់ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ក៏ដូចជា វន្តសាលា (Onesala) ផងដែរ ដើម្បីធានាបានថាសិស្សានុសិស្សទាំងអស់អាចទទួលបានការអប់រំប្រកបដោយគុណភាព ជាមួយនឹងការចំណាយតិច។

កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគម្លាតក្នុងវិស័យអប់រំ តាមរយៈការកាត់បន្ថយនូវឧបសគ្គ ដែលរារាំងមធ្យោបាយក្នុងការរៀនសូត្ររបស់សិស្សានុសិស្សមកពីគ្រប់តំបន់ ទាំងជនបទ និងទីក្រុង ក៏ដូចជាលើកកម្ពស់វប្បធម៌នៃការរៀនសូត្រពេញមួយជីវិតនៅក្នុងប្រទេសកម្ពុជាផងដែរ។ 

ការផ្ដួចផ្ដើមនេះទៀតសោត ក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកវិសាលភាពដែលយុវជនអាចចូលរួមរៀនសូត្របានគ្រប់ៗគ្នា ដោយគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុនក៏បានទទួលពានរង្វាន់ដូចគ្នានេះដែរ តាមរយៈគម្រោង “កម្មវិធីអក្ខរកម្មឌីជីថល” ដែលត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៩ ក្រោមការសហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា ហើយដែលគម្រោងអប់រំនេះកន្លងមក បានបំពាក់បំប៉នសិស្សានុសិស្សកម្រិតវិទ្យាល័យប្រមាណជា ៥,០០០នាក់ នូវជំនាញអក្ខរកម្មឌីជីថល គិតត្រឹមឆ្នាំ ២០២៤ នេះ។

ការទទួលស្គាល់ពីសមិទ្ធផលរបស់ Smart  ពីកម្មវិធី the 6th AmCham CSR Excellence Awards ជាតឹកតាងដែលសបញ្ជាក់យ៉ាងច្បាស់ពីការឆន្ទៈរបស់ក្រុមហ៊ុនក្នុងការជំរុញ បរិយាប័ន្នឌីជីថល និងវិស័យអប់រំ។ ពានរង្វាន់នៃឆ្នាំនេះ ជាជ័យលាភីថ្មីមួយបន្ថែម ពីពានរង្វាន់ឆ្នាំមុន ដែល Smart ទទួលបានពានរង្វាន់កិត្តិយស «អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា» ពីកម្មវិធី EuroCham’s ESG Contest and Awards ឆ្នាំ ២០២៤ដោយក្រុមហ៊ុន Smart បានសាងនូវស្នាដៃក្នុងកិច្ចការសន្តិសុខអ៊ីនធឺណិត និងបរិយាប័ន្នឌីជីថលដែលផ្ដល់ផលវិជ្ជមានខ្ពស់ទៅកាន់សង្គម។

ដោយមានគោលដៅក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលមានទំនុកចិត្តបំផុតនៅកម្ពុជា ក្រុមហ៊ុន Smart ថ្មីៗនេះ ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវដំណោះស្រាយនវានុវត្តន៍ថ្មី “Cybersecurity Add-On” សម្រាប់អតិថិជនដើម្បីបង្កើនសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធអុីនធឺណិតបានកាន់តែប្រសើរ។ ការបង្កើតសេវាកម្មថ្មីនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនលើការចូលរួមការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងសម័យឌីជីថលដ៏ជឿនលឿននេះ។

តាមរយៈការជំរុញលើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីលើកកម្ពស់សក្ដានុពលរបស់យុវជនកម្ពុជាកន្លងមកនេះ Smart មិនត្រឹមតែបាននាំយកការផ្លាស់ប្ដូរសម្រាប់មនុស្សនៅក្នុងសង្គមប៉ុណ្ណោះនោះទេ ក្រុមហ៊ុនក៏បានចូលរួមជាផ្នែកមួយនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ប្រទេសកម្ពុជាទៅកាន់ការអភិវឌ្ឍនាថ្ងៃអនាគតរបស់ក្រុមហ៊ុនអស់ពេលជាច្រើនឆ្នាំមកនេះ ត្រូវបានមើលឃើញនិងទទួលស្គាល់ពីសំណាក់អន្តរជាតិ ដែលជាក់ស្ដែង មានសារព័ត៌មានអន្តរជាតិ Los Angeles Times លើកឡើងពីក្រុមហ៊ុនផ្ទាល់នៅក្នុងទំព័រព័ត៌មានរបស់ខ្លួនផងដែរ។

សមិទ្ធផលទាំងនេះ ក៏ស្របតាមការប្ដេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងការកាត់បន្ថយគម្លាតឌីជីថល និង ឧបសគ្គសម្រាប់ការអប់រំឌីជីថល លើសម្ព័ន្ធ Partner2Connect Digital ដែលជាគំនិតផ្តួចផ្តើមដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីប្រមូលធនធាន និងភាពជាដៃគូនៅទូទាំងពិភពលោកសម្រាប់ការតភ្ជាប់ដែលមានគោលដៅរួម និងជាសកលផងដែរ។

ដើម្បីទទួលបានព័ត៌មានលម្អិតពីសមិទ្ធផលរបស់ក្រុមហ៊ុន Smart Axiata សូមចូលទៅអានរបាយការណ៍ចីរភាពរបស់ក្រុមហ៊ុន៕

(អត្ថបទពាណិជ្ជកម្ម)

អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន