រង្វាន់កាន់តែធំអស្ចារ្យពី Smart! បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរី ប៉េង ហួត និងឡាន BYD
  • ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥០ នាទី ព្រឹក
រង្វាន់កាន់តែធំអស្ចារ្យពី Smart! បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរី ប៉េង ហួត និងឡាន BYD

បន្ទាប់ពីទទួលបានភាពជោគជ័យជាមួយនឹង ប្រូម៉ូសិន “បញ្ចូលលុយហើយមានឱកាសឈ្នះ” ក្នុងឆ្នាំ ២០២៤ ដែល Smart បានផ្តល់ជូន ឡាន BYD រហូតដល់ទៅប្រាំរង្វាន់ និងរង្វាន់ផ្សេងៗទៀតជាច្រើន ជូនដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់។ កាន់តែរំភើប! នៅក្នុងឆ្នាំថ្មី ២០២៥ នេះ ស្របទៅតាមការគាំទ្ររបស់អតិថិជន Smart ដាក់ជូននូវប្រូម៉ូសិន “បញ្ចូលលុយហើយមានឱកាសឈ្នះ” ថ្មីដែលអតិថិជនរបស់ Smart មានឱកាសឈ្នះរង្វាន់រាល់ពេលបញ្ចូលលុយចាប់ពី ១ដុល្លារឡើងទៅ មានទាំង រង្វាន់ចៃដន្យភ្លាមៗ និងរង្វាន់ពីការចាប់រង្វាន់ប្រចាំខែ ត្រីមាស និងបំណាច់ឆ្នាំ។

រាល់ពេលដែលអតិថិជន Smart បញ្ចូលលុយចាប់ពី ១ ឮដុល្លារ មិនថាតាមរយៈកាតកោស ឬ E-top Up នោះឡើយ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ដោយចៃដន្យភ្លាមៗគឺ  លុយសុទ្ធ ១០០ដុល្លារ និង ១០ ដុល្លារ សមាជិក SmartVIP និងប័ណ្ណបញ្ចុះតម្លៃជាច្រើនរង្វាន់។

កាន់តែពិសេស! បញ្ចូលលុយកាន់តែច្រើន អតិថិជននឹងទទួលបានឱកាសឈ្នះកាន់តែច្រើនពីការចាប់រង្វាន់ប្រចាំខែរួមមានម៉ូតូ Vespa Sprint Tech 150 2025 (១៨ រង្វាន់) លុយសុទ្ធ ១,០០០ ដុល្លារ (៩០ រង្វាន់) ទូរសព្ទទំនើប Oppo Reno 13F (៩០ រង្វាន់) Oppo A3 (៩០ រង្វាន់)  និង Oppo A3X (១៨០ រង្វាន់)។ 

កាន់តែធំជាងនេះ គឺរង្វាន់រៀងរាល់ត្រីមាស ឬ បីខែម្តងពីការចាប់រង្វាន់ រួមមាន ការចាប់រង្វាន់ប្រចាំត្រីមាសលើកទី ១ នៅខែកក្កដា រថយន្ត BYD ATTO 2 (១ រង្វាន់) ការចាប់រង្វាន់ប្រចាំត្រីមាសលើកទី២ នៅខែតុលា រង្វាន់រថយន្ត BYD Sealion 5 (១ រង្វាន់) និងការចាប់រង្វាន់ប្រចាំត្រីមាសលើកទី៣ នៅខែមករា ២០២៦ រង្វាន់រថយន្ត BYD Shark 6 (១ រង្វាន់)។ លើសពីធំហើយពិសេសនោះគឺការចាប់រង្វាន់បំណាច់ឆ្នាំ ខុនដូដឹស្តា ប៉ូឡារីស ២៣ អភិវឌ្ឍន៍ដោយបុរី ប៉េង ហួត (១រង្វាន់)។

ការផ្តល់ជូនដ៏អស្ចារ្យនេះគឺមាន ចាប់ពីថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ សម្រាប់អតិថិជន Smart ដែលបញ្ចូលលុយតាមកាតកោស ភ្នាក់ងារលក់រាយ Smart កម្មវិធី SmartNas និងតាមអេប ធនាគារនានា។ Smart នៅតែបន្តផ្តល់ជូននូវបទពិសោធន៍ទូរសព្ទកាន់តែល្អប្រសើរជូនដល់អតិថិជន។ អតិថិជនអាចស្វែងយល់បន្ថែមពីប្រូម៉ូសិនពិសេសនេះ តាមរយៈតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់ Smart៖ https://www.smart.com.kh
**លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

(អត្ថបទពាណិជ្ជកម្ម)
 

អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន