តុលាការខេត្តរតនគិរី សម្រេចឃុំ​ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការប្រើហិង្សាទៅលើប្រពន្ធ
  • ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
តុលាការខេត្តរតនគិរី សម្រេចឃុំ​ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការប្រើហិង្សាទៅលើប្រពន្ធ

បុរសម្នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី បានសម្រេចឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ​ពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សា​លើ​ប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់។

TTN-Free-Banner-In-Article-PC

អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែ​មេសា ថាបុរសរូបនេះត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានវាយ​ដំ​ប្រពន្ធ​ឱ្យរបួសធ្ងន់ កាល​ពី​ថ្ងៃ​ទី៣១ ខែមីនា។

ជនត្រូវចោទរូបនេះ ត្រូវបានចោទប្រកាន់ពីបទ “ហិង្សាប្រព្រឹត្តដោយ​សហព័ទ្ធ ឬអនីតិ សង្វាសជន” ប្រព្រឹត្តនៅភូមិប៉ាអរ ឃុំកោះចុង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បទល្មើស ព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ៕



 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ