«កំពង់ស្ពឺ​សង្រ្កាន្ត» រៀបចំ​៣ថ្ងៃនៅកណ្ដាល​ក្រុង​ច្បារ​មន
  • ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
«កំពង់ស្ពឺ​សង្រ្កាន្ត» រៀបចំ​៣ថ្ងៃនៅកណ្ដាល​ក្រុង​ច្បារ​មន
រូបភាពពីរដ្ឋបាលខេត្ត​កំពង់ស្ពឺ។

រដ្ឋបាលខេត្ត​កំពង់ស្ពឺ នឹង​រៀបចំ​ព្រឹត្តិការណ៍​«កំពង់ស្ពឺ​សង្រ្កាន្ត​»​រយៈពេល​៣ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែ​មេសា នៅ​វិមាន​ឯករាជ្យ​ខេត្ត​កំពង់ស្ពឺ។ ព្រឹត្តិការណ៍នេះ មាន​ការ​លេង​ល្បែង​ប្រជាប្រិយខ្មែរ ការ​​តាំង​ពិព័រណ៌​ផលិតផល ការ​ប្រគំ​តន្រ្តី​ រួមទាំង​ការ​កម្សាន្ត​នៅតំបន់​ត្រជាក់ចិត្ត។

TTN-Free-Banner-In-Article-PC

ព្រឹត្តិការណ៍«កំពង់ស្ពឺសង្រ្កាន្ត» រៀបចំ​ឡើង​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណីជាតិខ្មែរ និង​បង្ក​បរិយា​កាស​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវទេសចរ។ «កំពង់ស្ពឺសង្រ្កាន្ត» នឹងរៀបចំចាប់ពីម៉ោង ១០ព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ដោយមានកម្មវិធីកម្សាន្តសប្បាយជា ច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំ ការរាំលេងកម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយជាច្រើនផ្សេងទៀត។

ក្រៅពីនេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីឱ្យកាន់តែមានភាពអធិកអធម នៅតាមបណ្តាក្រុង ស្រុក ក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំងសំខាន់ៗ មួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាម តាមភូមិ សម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តផងដែរ។ នេះ​បើតាម​រដ្ឋបាលខេត្ត​កំពង់ស្ពឺ។​

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ អំពាវនាវឱ្យ​ពលរដ្ឋ​អញ្ជើញ​ចូលរួមទស្សនា និងលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធី ប្រព្រឹត្តទៅប្រកបដោយភាពឱឡារិក មានសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងសប្បាយរីករាយ៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ