ខេត្តព្រះសីហនុ ទទួលបានទេសចរជាង ១,៥លាននាក់ ក្នុងត្រីមាសទី១
  • ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០០ នាទី រសៀល
ខេត្តព្រះសីហនុ ទទួលបានទេសចរជាង ១,៥លាននាក់ ក្នុងត្រីមាសទី១

ព្រះសីហនុ ជាខេត្តដែលពោរពេញដោយតំបន់ទេសចរណ៍ និងតំបន់សេដ្ឋកិច្ច ទាក់ទាញទេសចរជាតិ-អន្តរជាតជាច្រើន ជារៀងរាល់ចុងសប្តាហ៍។ មករយៈពេល៣ខែមកនេះ ខេត្តជាប់​មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរចំនួន ១ ៥៣០ ០០០នាក់ កើនឡើង ៦,៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

TTN-Free-Banner-In-Article-PC

បើតាមលោក ឡុង ឌីម៉ង់ អភិបាលខេត្តរងព្រះសីហនុ ក្នុងចំណោមភ្ញៀវទេសចរទាំងជាង១,៥លានដុល្លារ ដែលមកលេងកម្សាន្តទឹកដីខេត្តព្រះសីហនុនៅក្នុងត្រីមាសទី១នេះ គឺមាន​ភ្ញៀវទេចរបរទេស ជាង១៣ម៉ឺននាក់។​  លោកបានបញ្ជាក់ប្រាប់ព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ថា​ សេវាកម្មល្អ និងទេសភាពស្រស់ស្អាត ជាកត្តាដែលធ្វើឱ្យខេត្តជាប់ឆ្នេរសមុទ្រមួយនេះ មានភ្ញៀវទេសចរមកកម្សាន្តលេងជាច្រើន។

ជុំវិញនៃសក្តានុពលនៃវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ ជាពិសេសបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ដែលមានសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តដ៏មានសក្កានុពល។

ជាមួយគ្នានេះ  តំបន់កោះតូច-ធំ ចំនួន៣២ ក៏មានសក្តានុពលក្នុងការអភិវឌ្ឍយ៉ាងខ្លាំងផងដែរ ដែលមានផ្ទៃក្រឡាជាង១៦២ គីឡូម៉ែត្រ។  ក្រៅពីកោះ តំបន់ទេសចរណ៍តាមឆ្នេរ និងកោះដែលមានអំណោយផលពីធម្មជាតិ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ ទាំងនោះរួមមាន៖  ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសុខា កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ និងកោះពស់ជាដើម។  សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុ បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។​

ខេត្តព្រះសីហនុសំបូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែប គ្រប់ដណ្តប់លើផ្ទៃដី ២​ ៦៥៩គីឡូម៉ែត្រក្រឡា ដែលមាន២ភាគ៣ ជាដីភ្នំនិងខ្ពង់រាប​ ដោយមាន១១១ ភូមិ៕ 


អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ