អ អិម អេ ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
- ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:៥៦ នាទី ព្រឹក

ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាសាធារណៈអំពីការទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ត RAM ពីក្រុមហ៊ុន Stellantis នៅកម្ពុជា ចាប់ពីថ្ងៃទី ០៥ មេសា ២០២៥ នេះតទៅ។

កាលពីថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia បានសម្ពោធជាផ្លូវការនៃរថយន្ត Peugeot ដែលទទួលសិទ្ធលក់ និងចែកចាយ ព្រមទាំងសេវាកម្មជូសជុលរថយន្តប្រចាំប្រទេសកម្ពុជា។ ហើយថ្ងៃនេះ RMA Cambodia ក៏បាននាំចូលរថយន្តមានឈ្មោះល្បីល្បាញជុំវិញសកលលោក ដែលស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ Stellantis គឺរថយន្ត RAM Trucks មកកាន់ទីផ្សារប្រទេសកម្ពុជា។ ការសម្ពោធជាផ្លូវការនូវរថយន្ត RAM 1500 REBEL ស៊េរីឆ្នាំ ២០២៥ ជារថយន្តដែលតំណាងឲ្យ អំណាច ភាពអង់អាច និងជ័យជំនះ ជាមួយបច្ចេកវិទ្យារដ៏ទំនើប សមស្របគ្រប់ស្ថានភាព និងកាលៈទេសៈផ្លូវនៅប្រទេសកម្ពុជា។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបង្ហាញអំពី អារម្មណ៍ដ៏រំភើបនៃការទទួលនូវសមាជិកថ្មីមួយទៀតនៅក្នុងឆ្នាំ ២០២៥ នេះ ហើយក៏ជាម៉ាកមួយដែលលោកស្រឡាញ់ពេញចិត្តនូវកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយជុំវិញសកលលោកមួយគឺម៉ាករថយន្ត RAM ដែលទើបតែដាក់សម្ភោធជាផ្លូវការមួយនេះ។
ក្នុងឱកាសនេះផងដែរ លោក នូ ណារុណ “Head Brand of RAM Cambodia” បានធ្វើបទបង្ហាញពីលក្ខណៈពិសេសៗដ៏ឆ្នើម សមត្ថភាពដ៏អស្ចារ្យរបស់ RAM Trucks។ លោក បានលើកឡើងពីបច្ចេកវិទ្យាដែលទំនើបលើសគេរបស់រថយន្ត RAM ព្រមទាំងសមត្ថភាព និងការរចនាដ៏រឹងមាំ និងភាពប្រណិតរបស់ RAM ដែលបង្ហាញពីជម្រើសល្អបំផុតសម្រាប់អតិថិជនដែលស្វែងរករថយន្តដែលតំណាងទាំងអំណាច ភាពអង់អាច និងជ័យជំនះ ។

អតិថិជនទាំងអស់អាចស្វែងរក Showroom RAM Cambodia ដែលមានទីតាំងស្ថិតនៅផ្សារ Olympia និងនៅលើផ្លូវ ៦០ម៉ែត្រ ព្រមទាំងទទួលនូវសេវាកម្មជួសជុល ដែលមានទីតាំងនៅលើផ្លូវ ៦០ម៉ែត្រ មហាវិថីសម្ដេចហ៊ុន សែន កែងផ្លូវឧញ៉ា ហ៊ុន នាង។ ហើយអតិថិជនអាចបើកបរសាកល្បងរថយន្ត RAM RABEL 1500 មុនគេដោយកក់ពេលវេលារបស់អ្នកជាមួយផ្នែកលក់របស់យើងតាមរយៈ ៖ 089 888 116 ៕





(អត្ថបទពាណិជ្ជកម្ម)
អ្នកសរសេរអត្ថបទ
ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

© រក្សាសិទ្ធិដោយ thmeythmey.com