ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងមកពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនវិញហើយ
  • ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៥ នាទី រសៀល
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងមកពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនវិញហើយ

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង​សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងនិវត្តន៍ដ​ល់​មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី៧ ខែមេសា បន្ទាប់ព្រះអង្គទាំងទ្វេ បាន​គង់​ប្រថាប់​នៅប្រទេសចិនជាង១ខែ ដើម្បីពិនិត្យព្រះរាជសុខភាព។

TTN-Free-Banner-In-Article-PC

​សូមជម្រាបថា ព្រះករុណា និងសម្តេច ម៉ែ បានយាងទៅប្រទេសចិន កាលពីថ្ងៃទី ៣ ខែ​មី​នា ដើម្បីពិនិត្យព្រះរាជសុខភាព តាមការណាត់របស់ក្រុមគ្រូពេទ្យនៅទីក្រុង ប៉េកាំង ប្រទេសចិន។ 

គួរជម្រាបដែរថា កម្ពុជា នឹងរៀបចំពិធីបួងសួងសុំសេចក្តីសុខ នៅប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៣-១៤ ខែមេសាខាងមុខនេះ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ 

នៅទឹកដី​សៀម​រាប ក៏ជាទីដែលកម្ពុជា រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ ពីថ្ងៃទី១៤-១៦ ខែមេសា៕

 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ