ស្មានមិនដល់សោះ! ទទួលទាន​ទឹកដូង​ខ្ចី​​ជួយសុខភាពបានច្រើនយ៉ាងនេះ
  • ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ស្មានមិនដល់សោះ! ទទួលទាន​ទឹកដូង​ខ្ចី​​ជួយសុខភាពបានច្រើនយ៉ាងនេះ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទឹកដូង​ខ្ចី​ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​មនុស្ស​ស្ទើរ​គ្រប់​វ័យ ។ វា​ត្រូវ​បាន​គេ​និយាយ​ថា មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​រាប់​ចាប់ពី ផ្តល់​ជាតិ​ទឹក​ដែល​បាត់បង់ បង្កើន​ការ​រំលាយ​អាហារ និង​ជួយ​សម្រក​ទម្ងន់​ជាដើម ។ ដោយ​មាន​កាឡូរី​ត្រឹម​៥០​ក្នុង​មួយ​ពែង ដូច្នេះ​គេ​មិន​គួរ​មើល​រំលង​ភេសជ្ជៈ​បង្កើន​ថាមពល​ពី​ធម្មជាតិ​នេះ​ទេ ។

TTN-Free-Banner-In-Article-PC

ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ផ្សេងទៀត​ដែល​បាន​មក​ពី​ការ​ទទួលទាន​ទឹកដូង ៖

១-​ផ្តល់​អត្ថប្រយោជន៍​ជា​អាហារូបត្ថម្ភ​ដល់​រាង​កាយ ៖ ជា​ធម្មជាតិ​របស់​ទឹកដូង​គឺ​មាន​សារធាតុ​កាបូ​អុ​ី​ដ្រា​ត​ក៏​ដូច​ជា សារធាតុ​ស្ករ​កម្រិត​ទាប​ខណៈ សារធាតុ​ខ្លាញ់​សេរី​គឺ​មាន ៩៩​ភាគរយ ។ វា​មាន​តុល្យភាព​ធម្មជាតិ​នៃ​សូ​ដ្យូ​ម កាល់ស្យូម​និង​ម៉ាញេស្យូម ។ លើស​ពី​នេះ​ទៀត ទឹកដូង​ផ្ទុក​ទៅ​ដោយ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ក្នុង​បរិមាណ​ដ៏​ធំ ។ ប៉ូ​តា​ស្យូ​ម​មាន​ប្រសិទ្ធភាព​ជួយ​រក្សា​ឱ្យ​ដំណើរ​លោត​របស់​បេះដូង​មាន​ភាព​ទៀងទាត់​និង​ត្រឹមត្រូវ ហើយ​ក្នុង​នាម​ជា​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់ ទឹកដូង​ខ្ចី​បាន​ជួយ​ឱ្យ​សាច់ដុំ បណ្តា​សរសៃប្រសាទ និង​តម្រងនោម​មានដំណើរ​ការ​ល្អ ។

យោង​តាម​ទិន្នន័យ​អាហារូបត្ថម្ភ​របស់​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា ក្នុង​ទឹកដូង​មួយ​ផ្លែ​មាន​ផ្ទុក​សារធាតុ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ប្រហែលជា​៥១៥​មី​ល្លី​ក្រាម​ពោល​គឺ​ប្រហែល​២២​ភាគរយ ច្រើន​ជាង​ចេក​មួយ​ផ្លែ​ដែល​មាន​ប៉ូ​តា​ស្យូ​ម​៤២២​មី​ល្លី​ក្រាម ។

២-​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ៖ ដោយ​វត្តមាន​អាស៊ីត​ឡូ​រិច​នាំ​ឱ្យ​ការ​ទទួលទាន​ទឹកដូង​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ដ្បិត​អាស៊ីត​ឡូ​រិច​មាន​កម្លាំង​ប្រឆាំង​វីរុស បាក់តេរី និង​ពពួក​ផ្សិត ។ ជាមួយ​លក្ខណសម្បត្តិ​ទាំងនេះ​នាំ​ឱ្យ​ការ​ទទួលទាន​ទឹកដូង​គឺ​អាច​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​ក៏​ដូច​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ប៉េ​ស
និង​ជំងឺ​គ្រុនក្តៅ ។

៣-​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដែល​បាត់បង់ ៖ ទឹកដូង​មាន​សមត្ថភាព​ស្ដារ​ឡើង​វិញ​នូវ​វត្ថុ​រាវ​របស់​រាង​កាយ​ដែល​បាត់បង់ ។ រាប់​សតវត្ស​មក​ហើយ វា​ត្រូវ​បាន​គេ​ប្រើ​ជា​ភេសជ្ជៈ​អូ​រ៉ាលី​ត​ធម្មជាតិ ។ ចូរ​បំភ្លេច​ចោល​នូវ​បណ្តា​ភេសជ្ជៈ ប៉ូវ​កម្លាំង​ដែល​ផ្អែម​ដោយ​ស្ករ ហើយ​ជំនួស​មក​វិញ​នូវ​ទឹកដូង​ខ្ចី​ដែល​មានគុណ​ប្រយោជន៍​ជា​អាហារូបត្ថម្ភ​ដល់​រាង​កាយ ។ វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ធម្មជាតិ​ដ៏​សម​ស្រប​ដែល​អាច​ជំនួសបណ្តា​ភេសជ្ជៈ​មាន​កាឡូរី​ខ្ពស់ ។

ទឹកដូង​ខ្ចី​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ស្ករ​កើត​ពី​ធម្មជាតិ​ក្នុង​ចំនួន​មួយ​ដែល​រាង​កាយ​ងាយស្រួល​ក្នុង​ការ​ស្រូប​យក ។ អ្នក​ដែល​មាន​ជំងឺ​រាករូស និង​ការ​ខ្វះ​ជាតិ​ទឹក​អាច​ផឹកទឹក​ដូងខ្ចី​បាន​ដោយ​ដាក់​អំបិល​តិចតួច ។

៤-​ការពារ​ប្រឆាំង​នឹង​ការ​រលាក​ផ្លូវ​ទឹកនោមៈ ដោយសារ​តែ​ទឹកដូង​គឺជា​ភេសជ្ជៈ​ដែល​បង្កើន​ការ​ផលិត​ទឹកនោម ដូច្នេះ​វា​ជួយ​គ្រប់គ្រង​លំហូរ​ទឹកនោម​ដោយ​បង្កើន​ការ​បត់ជើងតូច ។  ដោយ​មូលហេតុ​នេះ នាំ​ឱ្យ​វា​ក្លាយជា​ភ្នាក់ងារ​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ទប់ស្កាត់​បាន​នូវ​ការរលាក ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ