រដ្ឋបាលខេត្តសៀមរាប ត្រៀមចំណតយានយន្តច្រើនកន្លែង សម្រាប់អ្នកមកលេង «អង្គរសង្ក្រាន្ត»
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:០៩ នាទី ល្ងាច
រដ្ឋបាលខេត្តសៀមរាប ត្រៀមចំណតយានយន្តច្រើនកន្លែង សម្រាប់អ្នកមកលេង «អង្គរសង្ក្រាន្ត»
សកម្មភាពលេងល្បែងប្រជាប្រិយ «បោះអង្គញ់» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលកន្លងមក។ រូបភាពពីទំព័រហ្វសប៊ុក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕

សៀមរាប៖ នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប ត្រៀមទីតាំងចតយានយន្តជាច្រើនទីតាំងក្នុងក្រុងសៀមរាប សម្រាប់ទេសចរ និងពលរដ្ឋមកចូលរួមកម្សាន្ត។ ការរៀបចំនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងព្រឹត្តិការណ៍នេះ។

TTN-Free-Banner-In-Article-PC

បើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ទីតាំងសម្រាប់ចតយានយន្តគ្រប់ប្រភេទដូចជា ទីតាំងវិទ្យាល័យ ១០ មករា ១៩៧៩, ដីឡូត៌តារាងកីឡាបាល់ទះក្រោយមន្ទីរពេទ្យកុមារអង្គរ, អតីតអាងក្រពើ, សាលាបឋមសិក្សាសម្ដេច ជាស៊ីម, សាលាបឋមសិក្សាស្ទឹងថ្មី, វត្តដំណាក់, វត្តពោធិ៍លង្កា, ដីឡូខាងលិចសណ្ឋាគារអង្គរ​ Raffle Grand Hotel D’Angkor។ 

ដីឡូខាងក្រោយសារមន្ទីរជាតិអង្គរ, ដីឡូខាងជើងសណ្ឋាគារអង្គរសេនជូរី, ដីឡូខាងត្បូងហាងអាហារប៊ូហ្វេស្រីខួច និងទីតាំងចំណតមួយចំនួនទៀតតាមការ​ជាក់ស្តែង។ 

គួរជម្រាបផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃ​ទី​១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥។ ​​ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងនៅទីតាំងចំនួ​ន៦​គឺនៅប្រាសាទអង្គរវត្ត, ស្ទឹងសៀមរាប, ព្រះរាជដំណាក់, ស្ទឹងសៀមរាប, ផ្លូវ King Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ៕  


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី