- ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:៤៥ នាទី រសៀល

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន និងគណៈគ្រប់គ្រងបុរី ព្រមទាំងលោក សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឱ្យអ្នករស់នៅក្នុងសហគមន៍ មេគង្គ លែន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករកម្មការិនីប្រមាណ ១,៥០០នាក់ និងរៀបចំកម្មវិធីចែកអំណោយ នៅទីតាំងទាំង៣គម្រោងរបស់ បុរី មេគង្គ លែន រួមមាន៖ គម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់», គម្រោង «ហ្គោលឌិន អាវិននូ» និងគម្រោង «មេគង្គ ស៊ីធី»។
កម្មវិធីចែកអំណោយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់គ្រប់កម្មករកម្មការិនីចំពោះការខិតខំប្រឹងប្រែងធ្វើការងារកន្លងមក ដោយអំណោយសម្រាប់ម្នាក់ៗមានដូចជាគ្រឿងឧបភោគនិងបរិភោគមួយចំនួនដូចជា ត្រីខ មី ទឹកក្រូច រួមទាំងថវិកាចំនួន ៤០,០០០រៀល ក្នុងម្នាក់សម្រាប់កម្មករកម្មការិនីទាំងអស់បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយក្រុមគ្រួសារនៅឯស្រុកកំណើតនាពេលឆាប់ៗនេះ។
លោក ជាម ឃុនណាត បានមានប្រសាសន៍ដ៏មានអត្ថន័យទៅដល់បងប្អូនកម្មករកម្មការិនីថា៖ «សូមអរគុណដល់ការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងធ្វើការរបស់បងប្អូនដែលជា ជាង មេជាង និងកម្មករកម្មការិនីទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យសំណង់របស់យើងមានប្រណីតភាព និងប្រកបដោយគុណភាពខ្ពស់។ ខ្ញុំសូមកោតសរសើរដល់បងប្អូន ហើយបញ្ជាក់បងប្អូនឱ្យដឹងថាការងារសំណង់នេះគឺពិតជាមានតម្លៃ ហើយវាជាការងារដ៏លំបាកនឿយហត់មួយដែលត្រូវទទួលការខុសត្រូវខ្ពស់ និងប្រឈមនឹងគ្រោះថ្នាក់ទៀតផង តែបងប្អូននៅតែបន្តខិតខំប្រឹងប្រែង ហើយនោះគឺជាគុណតម្លៃមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានទេ។ លើសពីនេះទៀត បងប្អូនគឺជាកម្លាំងដ៏សំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។ ថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទឹកចិត្តស្មោះស្ម័គ្រ និងដើម្បីបង្ហាញការស្រលាញ់ ដល់បងប្អូន ទាំងអសស់គ្នា បុរី មេគង្គ លែន មានអំណោយជាគ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិការម្នាក់ ៤ម៉ឺនរៀល ជូនទៅដល់បងប្អូន។»
ក្នុងនោះ លោក សេង ឌីណា ក៏បានមានប្រសាសន៏បន្ថែមផងដែរថា៖ «ជាដំបូង សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នារាល់ការខិតខំប្រឹងប្រែងបង្កើតនូវសមិទ្ធផលកន្លងមក។ បងប្អូនទាំងអស់គ្នាគឺជាចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យការសាងសង់ក្នុងបុរីទទួលបានគុណភាពល្អ ហើយអ្នកទាំងអស់គ្នាគឺពិតជាមិនអាចខ្វះបានក្នុងសកម្មភាពនៃការសាងសង់ ប្រៀបដូចផ្ទះមួយខ្នងអាចលេចចេញរូបរាងបាន គឺចាប់ផ្តើមពីឥដ្ឋមួយដុំ ស៊ីម៉ង់មួយបាវ ឡើងទៅ។ ហេតុដូចនេះ អ្នកទាំងអស់គ្នាពិតជាសំខាន់មែនទែនក្នុងការរួមចំណែករបស់ បុរី មេគង្គ លែន។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់គឺជាកម្លាំងស្នូលមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិផងដែរ»។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំមិនដែលខកខាន រាល់ឱកាសបុណ្យជាតិសំខាន់ៗ បុរី មេគង្គ លែន តែងតែគិតដល់សុខទុក្ខ សុខុមាលភាពរបស់បុគ្គលិកក៏ដូចជាបងប្អូនកម្មករកម្មការិនី ដោយលោកអគ្គនាយក និងគណៈគ្រប់គ្រងបុរី តែងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនជាប្រចាំ។ ទន្ទឹមនឹងនេះ លោកអគ្គនាយក បុរី មេគង្គ លែន ក៏បានជូនពរដល់បងប្អូនកម្មករកម្មការិនីទាំងអស់នូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ រីករាយទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាព៕
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!
(អត្ថបទពាណិជ្ជកម្ម)
អ្នកសរសេរអត្ថបទ
ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។
