«ផ្កាស្បៃរឿង» ១លានដើម ត្រៀមបង្អួតសម្រស់ក្នុងថ្ងៃសង្រ្កាន្តអូររាំងឪ ខេត្តត្បូងឃ្មុំ
  • ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
«ផ្កាស្បៃរឿង» ១លានដើម ត្រៀមបង្អួតសម្រស់ក្នុងថ្ងៃសង្រ្កាន្តអូររាំងឪ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដាំ «ផ្កាស្បៃរឿង» ចំនួន១លានដើម ដើម្បីបង្ហាញសាធារណជនដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ដែលប្រារព្ធឡើងនៅឧទ្យានទន្លេស្ងួត ស្ថិតក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ខាងមុខ។​

TTN-Free-Banner-In-Article-PC

សួនផ្កាស្បៃរឿងនេះ ត្រូវបានបង្កើតដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ សួននេះ មានបណ្ដាយប្រមាណ ៨០០ម៉ែត្រ និងទទឹង១,៥០ម៉ែត្រ នៅតំបន់ឧទ្យានទន្លេស្ងួត។ ក្រៅពីផ្កាស្បៃរឿង ទីតាំងនោះក៏មានសួនកម្សាន្តសម្រាប់កុមារ ទោង, កន្លែងលេងកីឡា, ស្រះទឹក, កន្លែងអង្គុយមើលទេសភាព, ការដាំដើមឈើ, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅការរៀបចំគោលដៅលំហែបៃតងសម្រាប់ជួយលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន។ 

បើតាមក្រសួងបរិស្ថាន សួនផ្កាស្បៃរឿងចំនួន១លានដើមនេះ បានឆ្លុះបញ្ចាំងពីនិមិត្តរូបនៃការបណ្តុះគំនិតស្រលាញ់ធម្មជាតិ, បរិស្ថាន និងការទាក់ទាញទេសចរ។ មិនត្រឹមប៉ុណ្ណឹងទេ វាក៏បង្ហាញពីការគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កិសិទិ្ធ និងជាទីសក្តារៈបូជា របស់ពលរដ្ឋជិតឆ្ងាយ៕ 


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា