អភិបាលរងខេត្តត្បូងឃ្មុំ អំពាវនាវសាធារណជនឱ្យមកកម្សាន្តសង្រ្កាន្តឱ្យបានច្រើនកុះករ
  • ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០៩ នាទី រសៀល
អភិបាលរងខេត្តត្បូងឃ្មុំ អំពាវនាវសាធារណជនឱ្យមកកម្សាន្តសង្រ្កាន្តឱ្យបានច្រើនកុះករ

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅបរិវេណរង្វង់មូលខាងមុខបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ។ លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុង​ព្រឹត្តិការណ៍នេះ មានកម្មវិធីកម្សាន្ត ជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា ការ​ប្រគំតន្ត្រីខ្នាតធំ ការ​លេងបាញ់ទឹក និង​រាំលេងកម្សាន្តជាដើម។

TTN-Free-Banner-In-Article-PC

ដើម្បីជ្រាបច្បាប់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

លោក ហុក ពេជ្រហោះ បានបន្ថែមថា រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ឱ្យអាជីវករ និងប្រតិបត្តិករទេសចរណ៍ ពង្រឹងគុណភាពផលិតផល ទាំងអនាម័យ និងសេវាកម្ម ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍សណ្តាប់ធ្នាប់សាធារណៈ និងរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាថ្ងៃចូលឆ្នាំខាងមុខ។ 

លោកអភិបាលរងខេត្តរូបនេះ ក៏បានបន្តអំពាវនាវ ពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ។ ជាមួយគ្នានេះ លោកបានស្នើសុំឱ្យកងកម្លាំងទាំងអស់ ជួយរក្សាសន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍ និងក្មេងទំនើង ដើម្បីរក្សាបាននៅសុខសន្តិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែនេះ៕

ដោយ៖ ជឿន សុធន


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other