ចូលឆ្នាំ៖ សាំងធម្មតា និងម៉ាស៊ូត ចុះថ្លៃ១៥០រៀលក្នុងមួយលីត្រ
  • ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
ចូលឆ្នាំ៖ សាំងធម្មតា និងម៉ាស៊ូត ចុះថ្លៃ១៥០រៀលក្នុងមួយលីត្រ

ភ្នំពេញ៖ សាំងធម្មតា និងម៉ាស៊ូត បានចុះថ្លៃ១៥០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១១ដល់២០ ខែមេសា។

TTN-Free-Banner-In-Article-PC

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១ដល់២០ ខែមេសា តម្លៃប្រេងសាំងធម្មតានឹងធ្លាក់ចុះមកត្រឹម៣៧៥០រៀលក្នុងមួយលីត្រ និង៣៥៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ តម្លៃថ្មីនេះ បានថយចុះ១៥០រៀលក្នុងមួយលីត្រ ធៀបនឹងរយៈពេល១១ថ្ងៃមុន សាំងធម្មតា មានតម្លៃ៣៩០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតមានតម្លៃ៣៧០០រៀលក្នុងមួយលីត្រ។ 

ការបញ្ចុះតម្លៃប្រេងឥន្ធនៈនៅពេលនេះ គឺអនុវត្តតាមគោលការណ៍ដែលដាក់ចុះរបស់ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពពលរដ្ឋ។ ក្រសួងពាណិជ្ជកម្មអះអាងបែបនេះ៕ 



 

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា