- ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៥៧ នាទី រសៀល

ក្រសួងហិរញ្ញវត្ថុចិន នៅថ្ងៃទី១១ ខែមេសា បានប្រកាសយ៉ាងច្បាស់ៗថា ខ្លួននឹងលែងអើពើចំពោះពន្ធគយអាម៉េរិក ដែលអាចនឹងដាក់បន្ថែមមកលើចិន។ ការប្រកាសបែបនេះ ធ្វើឡើងក្រោមហេតុផល ពន្ធគយ១២៥ភាគរយ នឹងធ្វើឱ្យទំនិញអាម៉េរិករងផលលំបាកខ្លាំង ក្នុងទីផ្សារចិន។
ក្រោយអាម៉េរិក បានបញ្ជាក់ពីពន្ធគយលើចិនដល់ ១៤៥ភាគរយ ក្រុងប៉េកាំង នៅថ្ងៃទី១១ ខែមេសា បានសម្រេចដំឡើងពន្ធគយលើអាម៉េរិកវិញ ដល់ ១២៥ភាគរយ។ ត្រឹមអត្រាពន្ធគយប៉ុននេះ ចិននឹងឈប់ដំឡើងលើអាម៉េរិកទៀតហើយ។
«ប្រសិនបើអាម៉េរិកបន្តលេងល្បែងដំឡើងពន្ធគយ ចិននឹងឈប់អើពើ»។ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១១ ខែមេសា។
ការដំឡើងពន្ធគយរហូតដល់ ១២៥ របស់ចិន លើទំនិញអាម៉េរិក នឹងចូលជាធរមាន នៅថ្ងៃទី១២ ខែមេសា ក្រោយអាម៉េរិកដំឡើងពន្ធគយលើចិនដល់ ១៤៥ភាគរយ។
តាមការបញ្ជាក់របស់ក្រសួងហិរញ្ញវត្ថុហិរញ្ញវត្ថុ ក្នុងអត្រាពន្ធដ៏ច្រើនបែបនេះ ទំនិញអាម៉េរិក នឹងប្រឈមការលំបាកខ្លាំងក្នុងទីផ្សារអាម៉េរិក។ ទន្ទឹមនេះ ចិន នឹងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកជាថ្មី លើពន្ធគយចុងក្រោយរបស់លោក ត្រាំ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
