ផ្លូវជាតិលេខ៧១សេ ក្នុងខេត្តត្បូងឃ្មុំ តម្លៃ១៣០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
  • ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
ផ្លូវជាតិលេខ៧១សេ ក្នុងខេត្តត្បូងឃ្មុំ តម្លៃ១៣០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការសម្ដេច ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ផ្លូវជាតិលេខ៧១សេ ដែលមានតម្លៃ១៣០លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ហើយ នៅថ្ងៃទី១២ ខែមេសា។ បើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្លូវជាតិថ្មីមួយខ្សែនេះ មានប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម។

TTN-Free-Banner-In-Article-PC

បើតាមសម្ដេច ហ៊ុន ម៉ាណែត​ ផ្លូវជាតិមួយខ្សែនេះ នឹងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងខេត្តត្បូងឃ្មុំ និងកំពង់ចាម រួមទាំងខេត្តជាប់ព្រំដែនផ្សេងទៀត ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូននានាឱ្យកាន់ប្រសើរផងដែរ។ លើសពីនេះ ផ្លូវជាតិលេខ៧១សេ នឹងបង្កើនទំនាក់ទំនងប្រជាជននិងប្រជាជន និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១សេ ចាប់ផ្តើមសាងសង់ នា​ខែមេសា ឆ្នាំ២០២១ ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដែលជា​ហិរញ្ញប្បទានសម្បទាន​ពីរដ្ឋាភិបាលចិន ៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ