កង់បុរាណ ក្លាយជាវត្ថុលម្អហាងកាហ្វេសម័យទំនើប
  • ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១:០០ នាទី រសៀល
កង់បុរាណ ក្លាយជាវត្ថុលម្អហាងកាហ្វេសម័យទំនើប

ភ្នំពេញ៖ ទោចក្រយាន​​ចាស់ៗ៥គ្រឿង ​​​ត្រូវ​បាន​គេ​ដាក់​តាំង​លម្អ នៅ​​ហាង​កាហ្វេ MOBYLETTE (ម៉ូប៊ីលែត) ​ស្ថិត​នៅវិថី​១០៨ ក្នុងសង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុង​រាជធានី​ភ្នំពេញ​។ គេយកម៉ាកកង់ MOBYLETTE  ដាក់ឈ្មោះហាង​ កាហ្វេតែម្តង ហើយនៅទីនេះក៏មាន​កង់​ម៉ាស៊ីន​ម៉ាក MOBYLETTE មួយគ្រឿងដែរ។ ក្រៅពីនេះ ក៏មាន​​ទោចក្រយានយន្ដ​ផ្សេងទៀត៣គ្រឿង និង​កង់ធម្មតា១គ្រឿងដែរ ដែលសុទ្ធតែបុរាណ​។ កង់​នេះ​វា​ធម្មតាត្រង់​ថា​គ្មាន​ម៉ាស៊ីន​ទេ។ ព្រោះ​ក្នុង​ចំណោម​​ទោចក្រយានយន្ដ​ ក្នុង​ហាង​កាហ្វេនេះ ​មាន​កង់​ម៉ាស៊ីន ៣គ្រឿង។ ក៏ប៉ុន្តែ​អាច​និយាយ​បាន​ថា វា​មិន​ធម្មតា​​ត្រង់​ថា មាន​តួរាង​​ប្លែក ហើយ​កែប​ជា​ប្រភេទ​អង្រឹង​ទៀត! កង់​បុរាណម៉ូឌែល​ Kemper នេះ ត្រូវបាន​គេ​​ផលិត​រយៈពេល​កន្លះ​សតវត្ស។ ហេតុនេះ​ពិបាក​ដឹង​ថា ​វា​មាន​អាយុ​កាល​ប៉ុន្មាន​ឆ្នាំ​ដែរ។ គេ​ព្យួរកង់​​ពណ៌​លឿង​ខ្ចីនេះនៅ​នឹង​ជញ្ជាំងម្ខាងនៃហាងកាហ្វេនេះ។ តួ​របស់​វា​​មិន​មែន​ធ្វើ​អំពី​ដែក​ទិប​ធំ​ បីបួន​ដើមទេ ប៉ុន្តែ​​វា​ធ្វើ​អំពី​ដែកទិប​តូច បួន​ដប់​ដើម ដែល​ខុស​ស្តង់ដារ។ ពិត​មែន​ហើយ កង់​ម៉ាក PEDERSEN មាន​ស្តង់ដារខុស​គេ​ទាំង​អស់។

TTN-Free-Banner-In-Article-PC
 

ដើម្បីជ្រាបអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 

 

​កង់​ដំបូង​គេ​បង្អស់​ត្រូវ​បាន​បង្កើត​ ឆ្នាំ១៨១៧ នៅ​ប្រទេស​អាល្លឺម៉ង់។ បច្ចេកទេស​វា​ខុស​គ្នា​ឆ្ងាយ ពី​កង់​បច្ចុប្បន្ន ព្រោះ​គ្មាន​ច្រវាក់ ហើយ​វាធ្វើ​ពី​ឈើ។ ចាប់​ពី​ទស្សវត្សរ៍​១៨៧០ ​ត្រូវ​ប្រើ​ដែក​ច្រើន​ជាង។ ​សម័យ​នោះ នៅមិន​ទាន់​មាន​ច្រវាក់ ដែល​ធ្វើ​ឱ្យ​ជិះ​មិន​បាន​លឿនទេ ដោយសារ​ឈ្នាន់​នៅ​ផ្ចិត​កង់​ខាង​មុខ​ផ្ទាល់។ ឆ្នាំ​១៨៧៩ គេ​បង្កើត​ច្រវាក់។ ហើយ​ឆ្នាំ​១៨៩៧ លោក JUZAN Georges សញ្ជាតិ​បារាំង​ បង្កើត​ប្រភេទ​កង់​មួយ ដែល​មាន​រាងដូច​ទោចក្រ​យាន​សម័យ​បច្ចុប្បន្ន។ ទន្ទឹមនឹង​នេះ ឆ្នាំ​១៨៩០ លោក PEDERSEN Mikael បង្កើត​កង់​តួឈើ កែបបែប​​អង្រឹង នាប្រទេស​អង់គ្លេស។ គំនិត​របស់​ពលរដ្ឋ​ដាណឺម៉ាករូប​នេះ ​គឺ​ឱ្យ​អ្នក​ជិះ​អង្គុយ​បាន​ផាសុកភាព។ យូរៗទៅ​ ក្រៅ​ពី​ប្រភេទ Kemper ដែល​ជាប្រភេទ​​​ធម្មតា គាត់​​បង្កើត​កង់​កែបអង្រឹង​ប្រភេទ​ផ្សេងៗ ដោយមាន​ប្រភេទ​ស្រាល ប្រភេទ​ប្រណាំង ប្រភេទជិះ​ពីរនាក់ និង​ប្រភេទ​បត់ជាពីរ​ដើម្បី​យក​ទៅ​ឆ្ងាយ។​ ដោយឡែក​គ្មាន​ម៉ាក​ផ្សេង​ណាមួយ​ ដែល​យក​ប្រព័ន្ធ​របស់គាត់​ទៅអភិវឌ្ឍ ឬទៅ​ផលិត​ទេ។ គាត់​មិន​ដែល​បាន​លក់​កង់​ច្រើន​ទេ​។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ នៅ​តែ​មាន​ការ​ផលិត​មួយៗ ទោះ​បី​ជាមាន​តែ​ម៉ាក PEDERSEN មួយ​គត់ ​ដែលប្រើ​ស្តង់ដារ PERDESEN ហើយតម្លៃ​កង់​ម៉ាក​នេះ​ថ្លៃ​ណាស់។ ពេល​បច្ចុប្បន្នគេ​ផលិត​កង់កែបអង្រឹង តាម​ការ​បញ្ជា​ទិញ។ មាន​តម្លៃ​ចាប់​ពី ១ ៦០០ អឺរ៉ូ ដែល​ស្មើ​នឹង ៦ ៦៤០ ០០០ រៀល។ យ៉ាង​ណា​ក៏​ដោយ​ កង់កែបអង្រឹង​មាន​រាង​គួរឱ្យ​ស្រឡាញ់ នេះ​ជា​មូលហេតុដែល​អ្នក​ទិញ​បាន​បង្កើតក្លិប​មួយ នៅ​ទ្វីប​អឺរ៉ុប៕

អត្ថបទទាក់ទង
:


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

នាយយ៉ាន