«ភូមិខ្ញុំ» បង្ហាញក្បាច់ចាក់ចេកអ្នកស្រុកអង្គរ
  • ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:២៩ នាទី រសៀល
«ភូមិខ្ញុំ» បង្ហាញក្បាច់ចាក់ចេកអ្នកស្រុកអង្គរ

សៀមរាម៖ តំបន់«ភូមិខ្ញុំ» នៃអង្គរសង្រ្កាន្ត បង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ មានផ្ទះរចនាបថខ្មែរ សាលាឆទាន ភ្លេងប្រពៃណី ការធ្វើនំ ការលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តចង្វាក់ប្រពៃណី រួមទាំងក្បាច់ចាក់ចេកជាដើម។ ចាក់ចេក គឺសំដៅទៅលើការយកដើមចេកមកធ្វើជាក្បូរក្បាច់រចនាសម្រាប់កិច្ចពិធីនានា។ វត្ថុដែលតម្រូវឲ្យមានការចាក់ចេកនោះច្រើនតែអ្វីដែលមានភាពសក្ការៈ ហៅថារាន, គ្រែ, បុស្បុក ឬទីតម្កល់ម្ឈូសសម្រាប់បូជាសពជាដើម៕

TTN-Free-Banner-In-Article-PC

សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖



 

អ្នកសរសេរអត្ថបទ

លោក តុប វណ្ណារ៉ា  (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តុប វណ្ណារ៉ា