គ្មានសំរាមរាយប៉ាយឡើយ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
  • ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
គ្មានសំរាមរាយប៉ាយឡើយ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

សៀមរាប៖ ភ្ញៀវទេសចរច្រើនកុះករមកចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ នៅក្នុងនោះក្រុមការងារនៃសារព័ត៌មានឌីជីថលថ្មីៗ សង្កេតឃើញភ្ញៀវទេសចរ មានឥរិយបថល្អក្នុងការទុកដាក់សំរាម។

TTN-Free-Banner-In-Article-PC
 

ពោល ភ្ញៀវទេសចរនាំគ្នា ដាក់សំរាមបានល្អត្រឹមត្រូវ ដោយមិនចោលរ៉ាយប៉ាយនៅតាមទីកន្លែងនានា ក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ដែលជាទីតាំងដ៏សំខាន់នៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

អ្នកស្រី កាក គា អ្នកអនាម័យ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបញ្ជាក់ថា ៖ «ដ្បិតថ្ងៃនេះ មានសំរាមច្រើនសព្វដងមែន ប៉ុន្តែមិនពិបាកដើររើសដូចរាល់ឆ្នាំឡើយ ព្រោះភ្ញៀវទេសចរដែលមកមម្សាន្ត បានទុកដាក់សំរាមត្រឹមត្រូវ មិនពិបាកយើងដើរ។ ពេលយើងចូលរួមថែរក្សាបរិសា្ថនទាំងអស់បែបនេះ ធ្វើតំបន់អង្គរយើងកាន់តែមានតម្លៃ និងកាន់តែទាក់ទាញទេសចរបរទេស»។

សូមអញ្ជើញលោកអ្នកនាងទស្សនារូបភាពខាងក្រោមនេះ៖ 



\









 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន