ស្ទះចរាចរណ៍លើផ្លូវចូលតំបន់អង្គរ នាព្រឹកថ្ងៃទី២ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
- ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:០០ នាទី ព្រឹក

សៀមរាប៖ ភ្ញៀវទេសចរចាប់ផ្តើមនាំគ្នាមកលេងកម្សាន្តនៅប្រាសាទអង្គរវត្ត ដែលជាទីកន្លែងនៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់អបអរបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៤-១៦ ខែមេសា។ នេះ ជាថ្ងៃទី២ហើយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន មកលេងដើរលេងកម្សាន្ត។ គួរជម្រាបផងដែរថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប។




អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: