រស់នៅកម្ពុជាជាង១០ឆ្នាំ គ្រីស្ទីន និងយ៉ារ៉េត មិនជិនណាយសង្រ្កាន្តឆ្នាំថ្មី
- ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:១៩ នាទី រសៀល

សៀមរាប៖ រយៈពេល៩ឆ្នាំដែលគ្រីស្ទីន បានមករស់នៅខេត្តសៀមរាប រូបនាងមិនដែលអាក់ខានចូលរួមអរបអរសង្រ្កាន្តឆ្នាំថ្មីម្ដងនោះទេ។ រីឯ យ៉ារ៉េត តែងតែចូលរួមអបអរឆ្នាំថ្មីជាមួយមិត្តភក្តិរបស់លោក ក្នុងរយៈ១៥ឆ្នាំ ដែលបានមករស់នៅកម្ពុជា

និយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ គ្រីស្ទីន និងយ៉ារ៉េត បានចូលរួមអង្គរសង្រ្កាន្ត ២០២៥ ជាមួយមិត្តភក្តិជាជនជាតិបរទេស និងខ្មែរ យ៉ាងសប្បាយរីករាយ។ ពួកគេទាំងពីរ សប្បាយចិត្ត នៅពេលដែលឃើញប្រជាជាតិខ្មែររួមគ្នាអបអរឆ្នាំថ្មីយ៉ាងផុសផុល និងមានបំណងចែករំលែកពីពិធីបុណ្យចូលឆ្នាំទៅកាន់មិត្តភក្តិរបស់ពួកគាត់ឱ្យកាន់តែច្រើនថែមទៀត៕
អ្នកសរសេរអត្ថបទ
កញ្ញា តេង យ៉ាលីរ៉ូហ្ស៊ី (Teng Yalirozy) ជាអ្នកសារព័ត៌មាន Cambodianess

© រក្សាសិទ្ធិដោយ thmeythmey.com