ភ្ញៀវទេសចរជាច្រើនស្លៀកឯកសណ្ឋានកងអាវុធហត្ថក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
- ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

សៀមរាប៖ ភ្ញៀវទេសចរជាច្រើន ជាពិសេសយុវជន និងកុមារ ចាប់អារម្មណ៍ខ្លាំងលើស្តង់កងរាជអាវុធហត្ថ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ក្នុងនោះ មានទេសចរខ្លះថតជាមួយកងអាវុធហត្ថ, អ្នកខ្លះសាកកម្លាំងជាមួយកងអាវុធហត្ថ ខ្លះទៀតស្លៀកឯកសណ្ឋានកងអាវុធហត្ថតែម្តង ពោរពេញដោយស្នាមញញឹម និងភាពរីករាយ។

កងរាជអារុធហត្ថខេត្តសៀមរាប មានស្តង់២ជាប់គ្នា សម្រាប់ទទួលភ្ញៀវទេសចរមកហ្គេមយករង្វាន់ និងស្លៀកឯកសណ្ឋានកងអាវុធដោយសេរី នាបរិវេណច្រកចូលទៅកាន់ប្រាសាទអង្គរវត្ត ក្នុងឱកាសនៃពីធីអង្គរសង្ក្រាន្ត ពីថ្ងៃទី១៤-១៦ ខែមេសា។
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com