ចិន ប្តេជ្ញាសហការជាមួយម៉ាឡេស៊ីប្រឆាំងការការពារនិយម និងឯកតោនិយម
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣០ នាទី ព្រឹក
ចិន ប្តេជ្ញាសហការជាមួយម៉ាឡេស៊ីប្រឆាំងការការពារនិយម និងឯកតោនិយម
រូបភាព AFP

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១៥ ខែមេសា បានទៅដល់ម៉ាឡេស៊ីហើយ ដោយប្តេជ្ញាប្រឆាំងការការពារនិយម និងឯកតោនិយម។ ដំណើរទស្សនកិច្ចលោក ស៊ី នៅប្រទេសអាស៊ីអាគ្នេយ៍ ធ្វើឡើងស្របពេលកើតមានសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក។

TTN-Free-Banner-In-Article-PC

បន្ទាប់ពីវៀតណាម ម៉ាឡេស៊ី ជាប្រទេសទី២ ដែលបានក្រាលកម្រាលព្រំក្រហមទទួល មេដឹកនាំចិន លោក ស៊ី ជិនភីង។ ស្របពេលបង្ហាញវត្តមាននៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ លោក ស៊ី ប្តេជ្ញាធ្វើការជាមួយម៉ាឡេស៊ី ប្រឆាំងការពារឯកតោនិយម និងការការពារនិយម។ 

«ចិននឹងធ្វើការជាមួយម៉ាឡេស៊ី ដើម្បីប្រឆាំងនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងការប្រឈមមុខដាក់គ្នា»។ លោក ស៊ី បានបញ្ជាក់បែបនេះ នៅក្នុងវិចារណកថា ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា។ 

ដោយទទួលផ្ទាល់ដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ស៊ី បានស្វះស្វែងពង្រឹងមិត្តភាពបែបប្រពៃណី ក្រោយខួបទំនាក់ទំនង ៥០ឆ្នាំ។ 

ក្នុងដំណើរទស្សនកិច្ចនេះ លោកស៊ី និងលោក អាន់វ៉ា នឹងពិនិត្យលើការចុះហត្ថលេខាកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន។ 

សូមបញ្ជាក់ថា ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយជាមួយម៉ាឡេស៊ី ក្នុងរយ:ពេល១៦ ឆ្នាំចុងក្រោយនេះ។


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ