សង្រ្កាន្តឧត្តរ ទទួលបានភ្ញៀវទេសចរជាង២១ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០០ នាទី រសៀល
សង្រ្កាន្តឧត្តរ ទទួលបានភ្ញៀវទេសចរជាង២១ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ

ភ្នំពេញ៖ រយៈពេល២ថ្ងៃ នៃកម្មវិធីសង្រ្កាន្តឧត្តរ ក្នុងខេត្តឧត្តរមានជ័យ មានភ្ញៀវទេសចរចូលរួមកម្សាន្តប្រមាណ២១ម៉ឺននាក់។ បើតាមលោក ម៉េត មាសភក្ដី នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ អ្នកចូលរួមសង្រ្កាន្តឧត្តរជាង២០ម៉ឺននាក់នេះ មានទាំងពលរដ្ឋក្នុងខេត្ត ភ្ញៀវជាតិពីបណ្ដារាជធានីខេត្តនានា និងបរទេសផងដែរ។

TTN-Free-Banner-In-Article-PC

លោក ម៉េត មាសភក្ដី នាយករងរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ថ្ងៃទី១៤ ខែមេសា ដែលត្រូវជាថ្ងៃទី១នៃកម្មវិធីសង្រ្កាន្តឧត្តរ មានភ្ញៀវទេសចរចូលរួមកម្សាន្តប្រមាណ៧ម៉ឺននាក់។ ចំណែកឯ ថ្ងៃទី១៥ ខែមេសា ត្រូវជាថ្ងៃសង្រ្កាន្តទី២ មានភ្ញៀវទេសចរជាតិ និងបរទេសប្រមាណ១៤ម៉ឺននាក់។

សូមបញ្ជាក់ថា សង្រ្កាន្តឧត្តរ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែ​មេសា នៅ​បរិវេណសួនច្បារផ្លូវភ្លោះមាត់បឹងស្នោ ខាងមុខសាលាខេត្ត ដើម្បីអបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ ប្រពៃណីជាតិខ្មែរ។ ក្នុង​ព្រឹត្តិការណ៍នេះ មានការ​រៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ និង​ការប្រគំ​តន្ត្រីសម័យ-បុរាណ រួមទាំងកម្មវិធីកម្សាន្តផ្សេងៗផងដែរ៕




អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ