កូរ៉េខាងត្បូង និងវៀតណាម ប្តេជ្ញាសហការគ្នា ក្នុងពេលអាម៉េរិកដំឡើងពន្ធគយ
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣០ នាទី រសៀល
កូរ៉េខាងត្បូង និងវៀតណាម ប្តេជ្ញាសហការគ្នា ក្នុងពេលអាម៉េរិកដំឡើងពន្ធគយ
លោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម (ស្តាំ) និងសមភាគីកូរ៉េខាងត្បូង លោកCho Tae-yul។ រូបភាព AFP

ប្រមុខការទូតវៀតណាម និងកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែមេសា បានឯកភាពសហការគ្នាឱ្យកាន់តែជិតស្និទ្ធ​ ស្របពេលប្រធានាធិបតីអាម៉េរិក ដំឡើងពន្ធគយ។ ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង មានរោងចក្រជាច្រើននៅវៀតណាម ដ្បិតតម្លៃពលកម្មទាបជាងចិន។

TTN-Free-Banner-In-Article-PC

វៀតណាម និងកូរ៉េខាងត្បូង សុទ្ធតែរងពន្ធគយបដិការរបស់អាម៉េរិក ដោយរងពន្ធ ៤៦ភាគរយ និង២៦ភាគរយរៀងៗខ្លួន។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានប្រកាសព្យួរពន្ធនោះរយៈពេល ៩០ថ្ងៃ សម្រាប់ចរចា។ ក្នុងពេលរងពន្ធគយបែបនេះ រដ្ឋមន្រ្តីការបរទេសវៀតណាម និងកូរ៉េខាងត្បូង បានប្រកាសសហការគ្នាលើវិស័យជាច្រើន​។ 

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសវៀតណាម ប្រទេសទាំងពីរ នឹងស្វះស្វែងរកការដំឡើងទំហំពាណិជ្ជកម្មរហូតដល់ ១៥០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ក្នុងលក្ខណៈប្រកបដោយចីរភាព និងតុល្យភាព។ 

ពីទីក្រុងហាណូយ លោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងវិនិយោគបន្ថែមទៀត ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ, អេឡិចត្រូនិច, បន្ទះឈីប, និងថាមពលកកើតឡើងវិញជាដើម។ 

ចំណែកនៅថ្នាក់ពហុភាគី ប្រទេសទាំងពីរ បានសន្យាសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ និងដោះស្រាយបញ្ហារួមជាមួយគ្នា។ 

សូមបញ្ជាក់ថា ក្រុមហ៊ុនវៀតណាម Samsung ដែលជាក្រុមហ៊ុនយក្ស បានផលិតទូរសព្ទច្រើនជាង ៦០ភាគរយនៅវៀតណាម ដើម្បីលក់នៅទីផ្សារអន្តរជាតិ៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ