អភិបាលខេត្តសៀមរាប៖ ពលរដ្ឋ អបអរក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្ត ក៏មិនភ្លេចរឿងបរិស្ថានស្អាត
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣០ នាទី រសៀល
អភិបាលខេត្តសៀមរាប៖ ពលរដ្ឋ អបអរក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្ត ក៏មិនភ្លេចរឿងបរិស្ថានស្អាត

សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ស្ថិតនៅលើទឹកដីអង្គរ «អង្គរសង្រ្កាន្ត» ត្រូវបានរៀបចំដោយបង្ហាញពីរចនាបថ វប្បធម៌ អត្តសញ្ញាណខ្មែរ ជាច្រើន ដើម្បីឲ្យពលរដ្ឋ បានយល់កាន់តែច្បាស់ពីគុណតម្លៃនៃជាតិខ្មែរ។ បើតាមលោក ប្រាក់ សោភ័ណ ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលជារបស់ខ្មែរ ហើយពលរដ្ឋ សាទរ ដោយស្នាមញញឹម ទាំងអស់គ្នា។

TTN-Free-Banner-In-Article-PC
 

ទន្ទឹមនឹងភាពសប្បាយ ទេសចរ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ក៏បានយល់ដឹងពីការទុកដាក់សំរាម។ អភិបាលខេត្តរូបនេះ បន្តថា អាជ្ញាធរខេត្ត តែងតែគិតគូរ និងផ្សព្វផ្សាយឲ្យពលរដ្ឋ បានដឹងពីបរិស្ថានផងដែរ។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន