នៅ​ព្រែកពោធិ៍ ស្រុកស្រីសន្ធរ នៅ​សល់​អគារវិហារពុទ្ធសាសនា​​មហាយាន​ចំណាស់​មួយ​ តែ​វាបែក​បាក់​​ស្ទើរទាំងស្រុង
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០០ នាទី យប់
នៅ​ព្រែកពោធិ៍ ស្រុកស្រីសន្ធរ នៅ​សល់​អគារវិហារពុទ្ធសាសនា​​មហាយាន​ចំណាស់​មួយ​ តែ​វាបែក​បាក់​​ស្ទើរទាំងស្រុង

កំពង់ចាម៖ នៅប្រទេសកម្ពុជា ក្នុង​ចំណោម​វិហារ និង​ប្រាសាទ​ ​ដែល​គេ​លែង​ប្រើ​ដើម្បី​ថ្វាយ​​បង្គំ មាន​ប្រាសាទ​ដែល​គេ​ប្រើ​សម្រាប់​ទេសចរណ៍។ ក៏​មាន​វិហារ​ដែល​គេបាន​កែ​ច្នៃ​ដើម្បី​រស់នៅ ឬ​ដើម្បី​លេង​កីឡា។ ​ស្ថិត​នៅ​ខាង​ត្បូង​ទន្លេ​មេគង្គ គឺនៅភូមិព្រែកពោធិ៍​​ ឃុំព្រែកពោធិ៍​ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ​​មាន​អគារ​បុរាណ​មួយ​ ដែលអ្នក​ភូមិ​មិន​ប្រើប្រាស់នោះទេ ហើយទំនងជាអ្នកភូមិក៏មិនសូវ​ដឹងអំពី​​ប្រវត្តិរបស់អគារដែលត្រូវបាន​បោះបង់ចោលនោះដែរ​។ តាមពិតទៅ វាគឺ​ជាវិហារសាសនា​ព្រះពុទ្ធ និកាយ​មហាយាន ដែលវាត្រូវបានបោះបង់ចោល តាំង​ពីសង្គ្រាម​ស៊ីវិល។ ល។ ​​បន្ទាប់​ពីរបប​ខ្មែរ​ក្រហម ក៏គ្មាន​នរណា​ម្នាក់​ថែរក្សា​វិហារ​នេះ​ទៀតទេ។ ​នេះ​ជា​មូល​ហេតុ​ដែល​បាន​ធ្វើ​ឱ្យ​អគារ​ចំណាស់​នេះ​ខូច​ច្រើន​ណាស់ ហើយមាន​ដើម​ពោធិ៍​មួយដ៏ធំ (ficus benghalensis) ​​បានដុះចេញពីក្នុងអគារនេះ​ធ្លាយដល់​ដំ​បូលផងដែរ។ អគារបែកបាក់នេះ ត្រូវបាន​​ស្ថាបនា​​​អំពី​ដុំ​ឥដ្ឋ ដែលវត្ថុធាតុ​ដើមនេះ ធ្វើ​ឱ្យ​អាច​ទាយ​បាន​ថា មាន​អាយុកាល​​ប្រហែល ១០០ឆ្នាំ។

TTN-Free-Banner-In-Article-PC

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 

និកាយ​មហាយាន ធ្លាប់​ជានិកាយនៃសាសនា​ព្រះពុទ្ធ​និយម​ជាង​គេ​ នៅ​អាស៊ីអាគ្នេយ៍ ដូច​ជា​នៅ​​ប្រទេស​ខ្មែរ រហូត​ដល់​ចុង​សម័យ​អង្គរ។ នា​សម័យ​បច្ចុប្បន្ន និកាយមហាយាន នៅ​តែ​ជា​និកាយនៃ​ព្រះពុទ្ធសាសនា​ ដែល​ប្រជាជនភាគច្រើន​កាន់នៅ​ប្រទេស​ចិន និងនៅ​ប្រ​ទេស​​វៀតណាម។ នៅ​ប្រទេស​ឡាវ នៅប្រទេស​ថៃ​ និង​នៅ​ប្រទេស​មីយ៉ាន់មា និកាយ​ថេរវាទ បាន​ក្លាយ​ទៅ​ជា​និកាយនៃ​ព្រះពុទ្ធសាសនា ​ដែលនិយម​ជាង​គេ៕

អត្ថបទទាក់ទង



អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

នាយយ៉ាន