លោក ជា ស៊ីដេត៖«ក្លាយជាស្តេចអុក ជារឿងរំភើបបំផុតក្នុងមួយឆាកជីវិតជាកីឡាករលេងអុកចក្រត្រង្គ»
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៣០ នាទី រសៀល
លោក ជា ស៊ីដេត៖«ក្លាយជាស្តេចអុក ជារឿងរំភើបបំផុតក្នុងមួយឆាកជីវិតជាកីឡាករលេងអុកចក្រត្រង្គ»

សៀមរាប៖ លោក ជា ស៊ីដេត គ្រងតំណែងស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោយយកឈ្នះលើលោក ម៉េង សេរីសម្បត្តិ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥។ ក្រោយពីទទួលបានងារស្តេចអុកលើកដំបូង លោក ស៊ីដេត បង្ហាញក្តីរំភើបខ្លាំងបំផុតក្នុងឆាកជីវិត និងមានមោទកភាព  ដែលអាចផ្តួលកីឡាករខ្លាំងៗ និងសុទ្ធសឹងជាស្តេចអុកពេលមុនៗមក។

TTN-Free-Banner-In-Article-PC

លោក ជា ស៊ីដេត ក្លាយជាជើងឯកស្តេចអុកចក្រត្រង្គ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោយយកឈ្នះលើលោក ម៉េង សេរីសម្បត្តិ នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១៦ មេសា។ ការឈ្នះការប្រកួតអុកចក្រត្រង្គអង្គរសង្រ្កាន្ត ឆ្នាំ ២០២៥ ក៏បានផ្តល់ងារជាស្តេចអុកចក្រត្រង្គលោកដំបូងសម្រាប់ លោក ជា ស៊ី ដេត។ កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករមកពីខេត្តបាត់ដំបងរូបនេះ បានផ្តួលជើងខ្លាំងកីឡាអុកចក្រត្រង្គ និងធ្លាប់ជាស្តេចអុកអង្គរសង្ក្រាន្ត ២លើក លោក សុខ លីមហេង។

ស្ថិតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតសោត ក្រោយពីរកឃើញស្តេចអុកចក្រត្រង្គរួចមក និងការប្រគល់ពានទៅកាន់កីឡាករជ័យលាភីរួចពីសំណាក់លោក ហ៊ុន ម៉ានី ក៏មានការធ្វើពិធីដង្ហែបង្ហាញស្តេចអុក ពីទីតាំងប្រកួតទៅកាន់ស្ពានហាល មុខប្រាសាទអង្គរវត្តផងដែរ៕

សូម​អញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង