លោក កែវ សុបិណ្ឌ យកគល់ត្នោតគេបោះចោល គូរជាគំនូរយ៉ាងល្អឯក
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:០០ នាទី ល្ងាច
លោក កែវ សុបិណ្ឌ យកគល់ត្នោតគេបោះចោល គូរជាគំនូរយ៉ាងល្អឯក

សៀមរាប៖ លោក កែវ សុបិណ្ឌ បានយកគល់ត្នោតដែលគេបោះបង់ចោល គូរជាគំនូរលើគល់ត្នោតយ៉ាងល្អប្រណីត។ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត វិចិត្រករមកពីខេត្តបាត់ដំបង់រូបនេះ បានយកគំនូរគូរលើគល់ត្នោតជាច្រើន ដាក់បង្ហាញសម្រាប់ទេសចរជាតិ-អន្តរជាតិ ដើម្បីឲ្យបានស្គាល់ពីគំនូរខ្មែរ។ លោក សុបិណ្ឌ បានចំណាយរយៈពេលគូរប្រមាណ៣ខែក្នុងគំនូរមួយគល់ត្នោត។

TTN-Free-Banner-In-Article-PC
  

បើតាមលោក កែវ សុបិណ្ឌ គំនូរលើគល់ត្នោត ជាសិល្បៈច្នៃប្រឌិតដ៏មានតម្លៃមួយដែលកើតចេញពីរបស់ដែលគេបោះចោល។ លោក កែវ សុបិណ្ឌ បានអះអាងដូច្នេះ« ខ្ញុំចង់ធ្វើរបស់ដែលគេបោះបង់ចោល ដើម្បីបញ្ចូលជាលក្ខណៈសិល្បៈទាក់ទងនឹងការរចនា។ ដូចយើងនិយាយតែមួយម៉ាត់ទេ ថ្មមួយដុំវាអត់មានតម្លៃទេ ប៉ុន្តែបើអត់មានការកែច្នៃគឺវានៅតែជាថ្ម»។

សូម​អញ្ជើញ​ទស្សនា​វីដេអូខាងក្រោមដូចតទៅ៖


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី