យុវសិស្ស នៅ កោសល្យ ស្មូតកំណាព្យ «សាទរវឌ្ឍនភាពទំពាំងថ្មីកម្ពុជា»
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:០០ នាទី ល្ងាច
យុវសិស្ស នៅ កោសល្យ ស្មូតកំណាព្យ «សាទរវឌ្ឍនភាពទំពាំងថ្មីកម្ពុជា»

ភ្នំពេញ៖ យុវសិស្ស នៅ កោសល្យ ជាអតីតជ័យលាភីលេខ២ ផ្នែកស្មូតកំណាព្យឆ្នាំ២០២៣ និងជាសិស្សនៃវិទ្យាល័យហ៊ុន សែន ១០០ខ្នង រាជធានីភ្នំពេញ បានស្មូតកំណាព្យ «សាទរវឌ្ឍនភាពទំពាំងថ្មីកម្ពុជា (បទពាក្យ៧ )»។ បទនេះ គឺជាស្នាដៃតែងនិពន្ធដំបូង យុវសិស្សថ្នាក់ទី១០ នៅ កោសល្យ ផ្ទាល់។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូស្មូតកំណាព្យ របស់យុវសិស្ស នៅ កោសល្យ ដូចតទៅ៖ 

កុមារានៅកោសល្យមានសមត្ថភាពអាចស្មូតកំណាព្យបានជាង១០ទម្រង់ និងចេះស្មូតស្ទាត់ ជំនាញចំនួន ៣ទម្រង់ គឺបទកាមាទោស បទកុមារបាព៌ និងពុទ្ធបាទប្រាំឋាន។ សិស្សថ្នាក់​ ទី១០ នៅ កោសល្យ ហាក់​មានទំនោរខាងផ្នែកស្មូតកំណាព្យ ជាងចម្រៀងសម័យ។  នៅ កោសល្យ បានឱ្យដឹងថា ការចូលចិត្តនេះក៏ព្រោះតែកំណាព្យ មានខ្លឹមសារបង្កប់ន័យអប់រំទូន្មានច្រើន ដែលធ្វើឱ្យអ្នកស្ដាប់ទទួលបានឱវាទជាច្រើន៕ 


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី