ចិន ប្រកាសមិនខ្លាចធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិក
  • ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៤០ នាទី ល្ងាច
ចិន ប្រកាសមិនខ្លាចធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិក
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព ក្រសួងការបរទេសចិន

សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចអាម៉េរិក និងចិន កាន់តែតានតឹងឡើង ក្រោយសេតវិមាន នៅថ្ងៃទី១៥ ខែមេសា ប្រកាសថា ក្រុងប៉េកាំង អាចប្រឈមនឹងពន្ធគយរហូតដល់ ២៤៥ភាគរយ។ ជាការឆ្លើយតប ក្រសួងការបរទេសចិន មិនខ្លាចក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិកឡើយ។

TTN-Free-Banner-In-Article-PC

នៅក្នុងសេចក្តីប្រកាសមួយរបស់សេតវិមាន ចេញនៅថ្ងៃទី១៥ ខែមេសា អាម៉េរិក បានអះអាងថា ពេលនេះ ចិន ប្រឈមមុខនឹងពន្ធគយរហូតដល់ ២៤៥ភាគរយ ដោយសារសកម្មភាពសងសឹករបស់ចិន។ ជាការឆ្លើយ ចិន ថា ខ្លួនមិនខ្លាចធ្វើសង្រ្គាមពាណិជ្ជកម្មឡើយ។ 

«ប្រសិនអាម៉េរិកចង់ដោះស្រាយជម្លោះតាមរយៈការចរចា និងកិច្ចពិភាក្សា អាម៉េរិកគួរតែបញ្ឈប់ការដាក់សម្ពាធធ្ងន់ធ្ងរ, បញ្ឈប់ការព្រមាន និងការគំរាម ហើយជជែកជាមួយចិន»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែមេសា។ 

បើតាមមន្រ្តីរូបនេះ ចិនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មទេ ដ្បិតគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ ប៉ុន្តែចិន ក៏មិនខ្លាចក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មផងដែរ។ 

កន្លងមក អាម៉េរិក បានដំឡើងពន្ធគយលើទំនិញនាំចូលពីចិនជាបន្តបន្ទាប់ ក្រោមហេតុផលថ្នាំញៀន, អតុល្យភាពពាណិជ្ជកម្ម និងជនភៀសខ្លួនជាដើម៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ