ចូលឆ្នាំ៣ថ្ងៃ មានមនុស្ស២៦នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ថ្នាក់ចរាចរណ៍
- ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:៤០ នាទី ល្ងាច

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ មនុស្សចំនួន២៦នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ករណីនេះ ភាគច្រើនកើតចេញពីការទទួលទានគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់។
តាមការប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើង៣០លើក បណ្ដាលឱ្យមនុស្ស ២៦នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៤៧នាក់។ អ្នកស្លាប់ភាគច្រើនជាមនុស្សបុរស។ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ ដោយសារតែអ្នកបើកបរមិនគោរពសិទ្ធគ្នា ប្រជែងគ្នា មិនប្រកាន់ស្តាំ បើកបរដោយលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព និងបើកបរដោយផឹកគ្រឿងស្រវឹង ជាដើម៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: