លទ្ធផលកោសល្យវិច័យ រកឃើញពលករខ្មែរវ័យ២៤ឆ្នាំ ស្លាប់ក្នុងករណីបាក់អគាររញ្ជួយដីនៅថៃ
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣១ នាទី យប់
លទ្ធផលកោសល្យវិច័យ រកឃើញពលករខ្មែរវ័យ២៤ឆ្នាំ ស្លាប់ក្នុងករណីបាក់អគាររញ្ជួយដីនៅថៃ

លទ្ធផលកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលថៃ បញ្ជាក់ថា យុវជនវ័យ២៤ឆ្នាំ ឈ្មោះ ផល្លា រតនា បានស្លាប់ក្នុងគ្រោះថ្នាក់បាក់អគារនៅថៃ ដោយសាររញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
TTN-Free-Banner-In-Article-PC


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងនៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះថា យុវជន ផល្លា រតនា ត្រូវជាកូនលោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ។ រហូតមកដល់ពេលនេះ ពលករខ្មែរ២រូបហើយ បានស្លាប់ក្នុងករណីបាក់អគារនៅថៃនេះ។ ក្រសួងការងារ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្របតាមនិតីវិធីរបស់ប្រទេសថៃ ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារសព ត្រូវទទួលបានពីភាគីថៃ។ 

បើតាមក្រសួងការងារ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានទូត បានសហការជាមួយភាគីថៃ ដើម្បីកំណត់អត្តសញ្ញាណពលករ ដែលបាត់ខ្លួន និងបានផ្ដល់ការគាំពារដល់ពលកររងគ្រោះ។ 

សូមរម្លឹកថា ពលករខ្មែរ ដែលបានស្លាប់ផ្សេងទៀត មានឈ្មោះ មាស សាវ៉ាង អាយុ ២៣ ឆ្នាំ រស់នៅភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សព ត្រូវដឹកយកមកធ្វើបុណ្យតាមប្រពៃណី កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥៕

 

អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា