អ្នកចុះឈ្មោះបោះឆ្នោតថ្មី២២ម៉ឺននាក់ ខណៈលុបឈ្មោះចេញពីបញ្ជី៥.៥ម៉ឺននាក់
- ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:០៩ នាទី រសៀល

ពលរដ្ឋទៅបោះឆ្នោតនាពេលកន្លងមក។
ភ្នំពេញ៖ នៅឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប៉ាន់ប្រមាណ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានជាង២២ម៉ឺននាក់ ខណៈអ្នកត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានជាង៥.៥ម៉ឺននាក់។ នេះតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញថ្ងៃទី១៨មេសា។

ពាក់ព័ន្ធនឹងអ្នកដែលត្រូវលុបចេញជាង៥ម៉ឺននាក់នោះ លោក ហង្ស ពុទ្ធា បានបញ្ជាក់បែបនេះ៖ «យើងបានតួលេខពីអាជ្ញាធរតាមមូលដ្ឋាន គឺពេលពលរដ្ឋទទួលមរណភាពគាត់ធ្វើលិខិត ហើយអ្នកផ្លាស់ទីលំនៅ ក៏មានតួលេខ។ ដូច្នេះ តួលេខទាំងនេះ យើងបានយកមកប៉ាន់ស្មាន ចំនួនដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត»។
ចាប់ពីឆ្នាំ២០២៥ទៅ រាល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមាន ភាពពេញលេញ ត្រឹមត្រូវ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ ចំណែក ចំនួនការិយាល័យបោះឆ្នោត គ.ជ.ប ក្នុងឆ្នាំ២០២៥ មានចំនួន ២៤.២៣១ ការិយាល័យ។
សូមជម្រាបថា នៅឆ្នាំ២០២៤ ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ មាន៩ ៩៩២ ៤២១នាក់ ក្នុងនោះមានស្ត្រី៥ ៣០៤ ៨៥៥នាក់៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: